សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សា ការងារជាមួយអតីត អនុប្រធានាធិបតី ឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញទទួលជួបពិ ភាក្សាការងារ ជាមួយ ឯកឧត្តម Jusuf Kalla ប្រធានអង្គការអ្នក ប្រជាធិបតេយ្យ និយមកណ្ដាល (CAPDI) និងជា ប្រធានក្រុម ប្រឹក្សាវប្បធម៌អាស៊ី (ACC) និងជាអតីតអនុ ប្រធានាធិបតីឥណ្ឌូនេស៊ី  ។

នៅក្នុងជំនួបនេះ ឯកឧត្តម Jusuf Kalla បានអរគុណចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានផ្ដល់ ឱកាសឲ្យឯកឧត្តម បានជួបសម្ដែង ការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេច ជាពិសេសការចូលរួមនៅ ក្នុងកិច្ចប្រជុំអា ស៊ីប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃស្អែកនេះ។

ឯកឧត្តមផ្ទាល់ បានសង្កេតឃើញ ប្រទេសកម្ពុជាមានការ អភិវឌ្ឍន៍រីកចម្រើន ទៅមុខជាលំដាប់ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ។ ឯកឧត្តម ក៏ធ្លាប់បានមកកាន់ ប្រទេសកម្ពុជាផង ដែរនៅក្នុងកំឡុង ពេលដែលកម្ពុជារៀប ចំការបោះឆ្នោតនា ពេលកន្លងមក ដែលពេលនោះ ឯកឧត្តមមានតួ នាទីជាអ្នកសង្កេត ការណ៍បោះឆ្នោត។

ឯកឧត្តម Jusuf Kalla បានកោតសរសើរចំពោះ សម្ដេចតេជោ ដែលបានដឹក នាំប្រទេសមាន ការរីកចម្រើនឆាប់រហ័ស ជាពិសេស បច្ចុប្បន្នទីក្រុង ភ្នំពេញមានការអភិវឌ្ឍ រីកចម្រើនដោយឃើញ មានអាគារខ្ពស់ៗ ជាមួយនឹងសំណង់ថ្មីៗ និងសណ្ឋាគារទំនើបៗ ដែលផ្តល់ភាពងាយ ស្រួលដល់ ពលរដ្ឋរស់នៅ ក៏ដូចជាភ្ញៀវទេសចរ និងវិនិយោគគិនផងដែរ។

ឯកឧត្តម Jusuf Kalla បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ី ប៉ាស៊ីហ្វិកនៅថ្ងៃស្អែកនេះ គឺពិតជាមានសារៈ សំខាន់ណាស់ សម្រាប់ប្រទេសទាំងអស់ ដែលកន្លងមកយើង បានកសាងនូវសមិទ្ធផលជាមួយគ្នា ដើម្បីបង្ហាញពិភពលោក អោយបានឃើញផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម Jusuf Kalla បានបង្ហាញនូវ ក្តីមោទនភាពចំពោះ ទំនាក់ទំនងល្អរវាង ប្រទេសទាំងពីរ កម្ពុជា និងឥណ្ឌូនេស៊ី ដែលទំនាក់ទំនងនេះ បានពង្រឹងនូវចំណងមិត្តភាព និងផ្ដល់នូវប្រយោជន៍ អោយគ្នាទៅវិញទៅមក។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ ឯកឧត្តម Jusuf Kalla  អតីតអនុប្រធានា ធិបតីឥណ្ឌូនេស៊ី ដែលបាន ខិតខំធ្វើដំណើរ និងចំណាយពេល វេលាដ៏មានតម្លៃដើម្បី មកចូលរួមនៅក្នុ ងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ សម្ដេចតេជោ បានសម្ដែងនូវក្តីរីករាយ សាទរចំពោះទំនាក់ ទំនងល្អរវាង ប្រទេសយើងទាំងពីរ ដែលមានជាមួយ គ្នាជាយូរលង់ណាស់មកហើយ។

សម្ដេចតេជោក៏ បានអរគុណដល់ប្រទេស ឥណ្ឌូណេស៊ី ដែលបានជួយបណ្ដុះ បណ្ដាលធនធានមនុស្ស ដល់កម្ពុជា ជាពិសេស ទំនាក់ទំនងល្អខាង សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នៅក្នុងក្រប ខណ្ឌអាស៊ាន សម្ដេច តេជោ បានចាត់ទុកប្រទេសឥណ្ឌូនេស៊ីជា ប្រទេសធំមួយ ជាប្រទេសដែល មានសំឡេងខ្លាំង ដែលបានជួយ ជំរុញឲ្យអាស៊ានទាំងមូលមាន ឥទ្ធិពលក៏ដូចជាការជួ យខាងសេដ្ឋកិច្ចដែល ផ្តល់នូវការរីកចម្រើន ក្នុងតំបន់អាស៊ានផងដែរ។

សម្តេចបានមាន ប្រសាសន៍បន្តថា ទស្សនទានរបស់ ឥណ្ឌូនេស៊ី ចំពោះពោះឥណ្ឌូ ប៉ាស៊ីហ្វិកនោះ បានក្លាយទៅជា ទស្សនទានអា ស៊ានទាំងមូល ដែលសម្ដេចតេ ជោផ្ទាល់បានគាំទ្រនូវ ទស្សនទាននោះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពី ដំណើរអញ្ជើញទៅ ខេត្តព្រះសីហនុកាល ពីថ្ងៃទី១៦កន្លងទៅ ដើម្បីសម្ពោធបើកការ ដ្ឋានសាងសង់ផ្លូវចំនួន៣៤ ខ្សែក្នុងក្រុងព្រះសីហនុនោះ ដែលចំណាយថវិកាជាតិ រហូតដល់ទៅជិត ៣០០លានដុល្លារ ដើម្បីជំរុញក្រុងព្រះសីហនុ អោយក្លាយជាប៉ូល សេដ្ឋកិច្ចដ៏សំខាន់ ដែលជួយជំរុញកំណើន សេដ្ឋកិច្ចជាតិផង និងជួយជីវភាពរស់នៅ របស់ប្រជាពលរដ្ធអោយកាន់តែធូរធារ។ ក្រុងព្រះសីហនុនឹងអាច មានការរីកចម្រើនជាង ក្រុងភ្នំពេញទៅទៀតនា ពេលអានគត់ដ៏ខ្លីខាងមុខ។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Jusuf Kalla  អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី ដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងស្មារតីអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្ទាល់ជាមួយកម្ពុជា។ សម្តេចតេជោ ក៏បានផ្តាំផ្ញើថ្លែងអំណរគុណ និងផ្តាំសួរសុខទុក្ខចំពោះលោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (Joko Widodo) ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *