រដ្ឋបាលខេត្តកំពត ធ្វើពិធីក្រុងពាលី សុំសេចក្ដីសុខចម្រើន ក្នុងឱកាសនៃពិធី បុណ្យសមុទ្រដែល ឈានចូលមកដល់ នៅចុងឆ្នាំ២០១៩នេះ

(ខេត្តកំពត)៖ នៅសល់តែរយៈ ពេលប្រមាណជាង ៣០ ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការត្រៀមឆ្ពោះ ទៅកាន់ព្រឹត្តិ ការណ៍នៃពិធីបុណ្យ សមុទ្រលើកទី៨ជុំទី២ ដែលខេត្តកំពតត្រូវ ទទួលធ្វើជាម្ចាស់ផ្ទះ។

ដើម្បីការរៀបចំពិធី បុណ្យទេសចរណ៍ដ៏ ធំមួយនេះនៅ ចុងឆ្នាំ២០១៩ ឱ្យទទួលបានលទ្ធ ផលល្អតាមការរំពឹង ទុកទាំងការរៀបចំពិធី ក៏ដូចការរក្សាបាននូវ សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព​ជូនថ្នាក់ ដឹកនាំ និងប្រជា ពលរដ្ឋ​ផងនោះ នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ​២០១៩​ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការ ចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិក សមាជិកាក្រុម ប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និង​អាជ្ញាធរ​ក្រុង ស្រុក ទាំង៨​ រួមនឹងលោកយាយ លោកតា ប្រជាពលរដ្ឋក្នុងខេត្ត បានរួមគ្នាអញ្ជើញ ធ្វើពិធីក្រុងពាលីសម្រាប់ ថ្នាក់ខេត្តដើម្បីបួង សួងដល់ម្ចាស់ទឹក ម្ចាស់ដីសុំសេចក្ដី សុខគ្រប់ប្រការ ជា​ពិសេស​ការរក្សា​បាននូវ សន្តិសុខ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ ក៏ដូច​ប្រជាពលរដ្ឋ ​និងភ្ញៀវទេសចរណ៍ ​ជាតិ​-អន្តរជាតិ​ ចូលរួម​កម្សាន្តប្រកប ដោយ​ការសប្បាយរីករាយ និងលទ្ធផល​ល្អប្រ សើតាមការរំពឹងទុក។​

ពិធីក្រុងពាលីបាន ប្រព្រឹត្តទៅតាមបែប ប្រពៃណីព្រះពុទ្ធសាសនា ដោយមានការនិមន្ត ព្រះសង្ឃដែលជាមេគណ ខេត្តទាំងពីរគណៈ និងមន្ត្រីសង្ឃតាម ឋានានុក្រមក្នុងខេត្ត ដើម្បីសូត្រមន្ត ប្រោះព្រំលើករាសីផងដែរ។

សូមបញ្ជាក់ថា ពិធី​បុណ្យសមុទ្រ ​លើកទី៨ជុំទី២​ដែល ខេត្តកំពត​ត្រៀមលក្ខណៈ ធ្វើជាម្ចាស់ផ្ទះ ត្រូវបានរាជរដ្ឋា ភិបាលកំណត់ធ្វើ ឡើងនៅថ្ងៃទី ២០.២១.២២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជានិងសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន។

ដូច្នេះដើម្បីត្រៀមលក្ខណៈ ធ្វើឱ្យព្រឹត្តិការណ៍នៃពិធីបុណ្យ ដ៏ធំមួយនេះមានលក្ខណៈ ល្អប្លែកជាងបណ្ដាឆ្នាំមុនៗ នៅតាមបណ្ដាខេត្តជាប់ សមុទ្រទាំងបួននៃ ប្រទេសកម្ពុជាឱ្យ បានតាមការណែ នាំនិងរំពឹងទុករបស់ថ្នាក់ជាតិ។

ជាមួយនេះរដ្ឋបាល ខេត្តកំពតបាន និងកំពុងយកចិត្ត ទុកដាក់យ៉ាងមមារញឹក រៀបចំនិងកសាង នូវហេដ្ឋារចនាសម្ព័ន្ធ រួមនិងការរៀប ចំសណ្ដាប់ធ្នាប់សាធារណៈ សោភ័ណភាពអនាម័យ ក្រុងដោយធ្វើយ៉ាង ណាឱ្យព្រឹត្តិ ការណ៍នៃពិធីបុណ្យ ទេសចរណ៍ធំមួយនេះ នៅខេត្តកំពតទទួលបាន លទ្ធផលដ៏គាប់ប្រសើរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *