សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយនិងឯកសារគតិយុត្តពាក់ព័ន្ធការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព

(ខេត្តកំពត)៖ នៅសណ្ឋាគារកំពត ឌីយ៉ាម៉ងខេត្តកំពត កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩​ អគ្គលេខាធិការ ដ្ឋាននៃគណៈកម្មាធិការ ជាតិគ្រប់គ្រងនិងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា បានបើកអង្គ សិក្ខាសាលាមួយស្ដី ពីការផ្សព្វផ្សាយគោល នយោបាយនិងឯកសារ គតិយុត្តពាក់ព័ន្ធការ គ្រប់គ្រងនិង អភិវឌ្ឍតំបន់ឆ្នេរ សមុទ្រកម្ពុជាប្រកប ដោយចីរភាព។

សិក្ខាសាលានេះមាន រយៈពេលមួយព្រឹកនិង មានសមាជិកចូលរួម ពីថ្នាក់ដឹកនាំ នៃអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ មន្ទីរអង្គភាពជុំវិញ ខេត្តនិងអាជីវករ សរុបប្រមាណ ១២០ នាក់ ក្រោមអធិបតីភាព លោក ហង្សសុត សំភារ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីន គរូបនីយកម្មនិងសំណង់ និងជាអគ្គលេខា ធិការរងនៃគណៈ កម្មាធិការគ្រប់គ្រង អភិវឌ្ឍតំបន់ឆ្នេរ សមុទ្រកម្ពុជា តំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀប ចំដែនដីនគររូបនី យកម្មនិងសំណង់ និងលោកនៃ គង់ អភិបាលរង ខេត្តតំណាង លោក ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត។

លោកនៃ គង់ អភិបាលរងខេត្ត បានចាត់ទុកអង្គសិក្ខា សាលាពេលនេះពិតជាមាន សារៈសំខាន់ ពិសេសឱ្យដល់ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ បងប្អូនប្រជា ពលរដ្ឋនិងអាជីវករដែល ប្រកបមុខរបររកស៊ី អភិវឌ្ឍដីនិងសំណង់ នៅខេត្តកំពត បានកាន់តែយល់ដឹង ស៊ីជម្រៅអំពីលិខិតបទ ដ្ឋានគតិយុត្ត យន្តការ ការងារនីតិវិធីនិង សំណុំបែបបទស្នើសុំ លិខិតអនុញ្ញាតអភិវឌ្ឍដី លិខិតអនុញ្ញាតសាងសង់ ការប្ដូរប្រភេទដីការ កែសម្រួលក្បាលដីនឹង ការស្នើសុំធ្វើប័ណ្ណសម្គាល់ សិទ្ធិកាន់កាប់អចលនវត្ថុ។

មានប្រសាសន៍ បើកអង្គសិក្ខាសាលា លោក ហង្សសុត សំភារ អនុរដ្ឋលេខាធិ ការក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា ការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់គឺមិនត្រឹម តែរួមចំណែក យ៉ាងសំខាន់ ក្នុងការធានាអភិវឌ្ឍន៍ និងការអភិរក្សប្រកប ដោយចីរភាព តុល្យភាពនិងសមធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន រួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចកម្ពុជាតាមរយៈ កំណើននៃការអភិវឌ្ឍ និងការសាងសង់ជា រៀងរាល់ឆ្នាំជាកាតជាក់ ស្ដែងក្នុង១ទសវត្សរ៍ចុង ក្រោយនេះកំណើន សេដ្ឋកិច្ចកម្ពុជារក្សាបាន ស្ថេរភាពប្រមាណ៧% ក្នុងមួយឆ្នាំ ចំណូលមធ្យមសម្រាប់មនុស្សម្នាក់កើនឡើងពី ១៥៤៨ល្លារក្នុងឆ្នាំ ២០១៨និងប៉ាន់ ស្មានឡើងដល់ ១៦៧៩ ដុល្លារក្នុងឆ្នាំ២០១៩និងអត្រា ភាពក្រីក្រក្រោម១០% នឹងបន្តថយ ចុះក្នុងអត្រា ១ភាគរយប្រចាំឆ្នាំ។

លោកហង្សសុត សំភារ ក៏បានឱ្យដឹងទៀតថាការ អនុវត្តគោលនយោ បាយជាតិស្ដីពីការ រៀបចំដែនដី នៃព្រះ រាជាណាចក្រកម្ពុជា គឺយើងផ្អែកលើយុទ្ធ សាស្ត្រចតុកោណនិង កម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល ដោយរាជរដ្ឋាភិបាល បានសិក្សានិងកំណត់ ច្បាស់លាស់អំពី យន្តការនីតិវិធី បទប្បញ្ញត្តិនិងផែនការ អភិវឌ្ឍន៍ប្រទាក់ ក្រឡាគ្នាសំដៅធានា ថាដែនដីនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគ្រប់គ្រង ប្រើប្រាស់ការពារ និងអភិវឌ្ឍន៍ប្រកបដោយ ប្រសិទ្ធភាព ចីរភាព សមធម៌និងសមាហរ ណកម្ម ដើម្បីគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាសន្តិសុខ ស្បៀង កិច្ចការពារជាតិ និងលំនឹងធម្មជាតិ។

លោកអនុរដ្ឋ​លេខា ធិការ​ក៏បានឱ្យដឹង នូវខ្លឹមសារនៃអង្គសិក្ខា សាលាពេលនេះគឺក្នុងគោល បំណង ដើម្បីផ្សព្វផ្សាយ ពីគោលការណ៍ណែនាំ អភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណា ចក្រកម្ពុជា គោលការណ៍ណែនាំ អភិវឌ្ឍន៍រមណីយ ដ្ឋានឆ្នេរសមុទ្រ និងការគ្រប់គ្រងឆ្នេរ ខ្សាច់កម្សាន្ត ការអភិរក្សជីវៈចម្រុះ សមុទ្រ និងតំបន់ឆ្នេរសមុទ្រ តាមរយៈការបង្កើតឧទ្យាន ជាតិសមុទ្រ និងការគ្រប់គ្រង សំណល់រឹង-រាវ នៅតំបន់ឆ្នេរសមុទ្រ សម្រាប់ការគ្រប់គ្រងនិង អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ កម្ពុជាប្រកបដោយចីរភាព ជូនដល់អាជ្ញាធរខេត្ត មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុក ឃុំ សង្កាត់ភូមិ និងផ្នែកឯក ជននៃខេត្តកំពត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *