យុវជនម្នាក់ឲ្យតែ ថ្នាំញៀនចូលពោះចិត្ត ខ្លាំងដូចជាសត្វខ្លា ទាញកាំបិតដេញ កាប់ប្អូនស្រីនិង ម្តាយត្រូវបានអាវុធ ហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់រូបរាងស្អាតបាត មិនរកការងារធ្វើបែ ជាបែកគំនិតជក់ ថ្នាំញៀនចិត្ត ខ្លាំងដូចជាសត្វខ្លា ទាញកាំបិតដេញ កាប់ប្អូនស្រីនិង ម្តាយត្រូវបាន កម្លាំងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងការិយាល័យ ប្រឆាំងការជួញ ដូរមនុស្ស ដឹកនាំដោយលោក វរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស បានចុះឃាត់ខ្លួន បាននៅវេលា ម៉ោង៣រសៀលថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅចំណុចភូមិ ក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី ធឿង វាសនា បានឲ្យដឹងថា យោងពាក្យបណ្តឹង របស់ជនរង គ្រោះឈ្មោះ ពេជ្រ ម៉ាលេវី ភេទ ស្រី អាយុ ៤៩ឆ្នាំ ត្រូវជាម្តាយ របស់ជនសង្ស័យ នៅក្នុងភូមិកើត ហេតុខាងលើបាន ប្រាប់ឲ្យដឹងថាជន សង្ស័យឈ្មោះ លី ចាន់យីន ភេទ ប្រុស អាយុ ២៥ឆ្នាំ ត្រូវជាកូនបង្កើតរបស់ ខ្លួនពេលដែល កូននេះធំកាល ណាមិនគិតជួយរក ស៊ីចិញ្ចឹមម្តាយនោះទេ គិតតែពីផ្គុំក្បាលគ្នាជក់ ថ្នាំញៀនឲ្យតែមក ដល់ផ្ទះបង្កអុកឡុក វាយទ្រព្យសម្បត្តិក្នុង ផ្ទះរករឿងជេរ ប្រមាថម្តាយជាខ្លាំង។

នៅថ្ងៃកើតហេតុ នោះជនសង្ស័យបាន រករឿងប្អូនស្រី និងម្តាយ ហើយថែមទាំង យកកាំបិតដេញចាក់ ប្អូនស្រីទៀតផង ដោយទ្រាំនិងអំពើ ថោកទាបរបស់កូន អកត្តញូនេះតទៅទៀត ពុំបានក៏ដាក់ពាក្យបណ្តឹង សមត្ថកិច្ចចុះ មកឃាត់ខ្លួនតែម្តង។

តាមចម្លើយសារភាព របស់ជនសង្ស័យ ឃើញមានភាព ស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយ នៃបទល្មើស យ៉ាងជាក់លាក់ ជនសង្ស័យត្រូវបាន ចោទប្រកាន់ពីបទ ហិង្សាក្នុងគ្រួសារ និងប្រើប្រាស់នូវ សារធាតុញៀនដោយ ខុសច្បាប់ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ ការិយាល័យប្រឆាំង ការជួញដូរមនុស្សកង រាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *