ស្ត្រីជើងល្អម្នាក់ គេអញ្ជើញចូលរួម ធ្វើកម្មវិធីខួបកំណើត ឆ្លៀតឪកាសចូល ក្នុងបន្ទប់គេលួច យកមាសបាន ជាច្រើនតំលឹង ត្រូវអាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ ស្ត្រីជើងល្អម្នាក់ គេអញ្ជើញចូលរួម ធ្វើកម្មវិធីខួបកំណើត ឆ្លៀតឪកាសចូលក្នុង បន្ទប់គេលួចយក មាសបានជាច្រើន តំលឹងរួចគេចខ្លួនបាត់ ត្រូវអាវុធហត្ថឃាត់ ខ្លួនបាននៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅចំណុចមណ្ឌលបី ស្ថិតនៅភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថា យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះឈ្មោះ រុន ម៉ាឡៃ ភេទ ស្រី អាយុ ៤៦ឆ្នាំ រស់នៅក្នុង ភូមិមណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាប់ សមត្ថកិច្ចឲ្យដឹង ថាជនសង្ស័យឈ្មោះ ផាត ចន្ថា ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិជាមួយគ្នា នៅពេលកើតហេតុ នោះខ្លួនបានធ្វើ កម្មវិធីខួបកំណើត និងបានហៅអ្នកជិត ខាងប្រមាណ ៣០នាក់ឲ្យចូលរួម ក្នុងនោះមានជន សង្ស័យផងដែរ ក្រោយពីកម្មវិធីចាប់ផ្តើម ជនសង្ស័យបាន ឆ្លៀតឱកាសចូល ក្នុងបន្ទប់ហើយធ្វើ សកម្មភាពលួចយក សម្ភារៈមានតំលៃមាន ខ្សែដៃលោហធាតុ ពណ៌លឿងចំនួន ២ខ្សែ ខ្សែកលោហធាតុ ពណ៌លឿង ចំនួន១ខ្សែ ចិញ្ចៀនលោហធា តុពណ៌លឿង ៣វង់ ក្រវិលលោហ ធាតុពណ៌លឿង១គូរ ហើយបានគេច ខ្លួនត្រឡប់មកផ្ទះវិញបាត់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ក្រោយទទួលបាន ពាក្យបណ្តឹងហើយលោក បានដឹកនាំ កម្លាំងជំនាញ ចុះធ្វើការស៊ើបអង្កេត និងកោះហៅជន សង្ស័យមកសាកសួរ ហើយឆែកឆេរក្នុង បន្ទប់របស់ជន សង្ស័យរកឃើញសម្ភារៈ លោហធាតុទាំងនោះ លាក់ទុកក្នុងកំប៉ុងម្សៅ ក្រោយពីរកឃើញហើយ បានធ្វើការប្រគល់ សម្ភារៈទាំងនោះជូន ម្ចាស់ដើមវិញ ។

ចំណែកជនសង្ស័យ បានបញ្ជូនមកទីបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។

កំលាំងអាវុធហត្ថខេត្ត ក្រោយពីបញ្ចប់ការ ស៊ើបអង្កេត និងតាមចម្លើយសារ ភាពរបស់ជនសង្ស័យ បង្ហាញពីតម្រុយនៃ បទល្មើសយ៉ាង ជាក់លាក់ ដូច្នេះជនសង្ស័យ ត្រូវបានចោទ ប្រកាន់ពីបទ អំពើលួច ។

ជនសង្ស័យត្រូវបាន កម្លាំងជំនាញកងរាជ អាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមចកបាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *