ជនសង្ស័យ២នាក់ កំលួចជក់គ្រឿងញៀន យ៉ាសកម្មត្រូវបាន កំលាំងអាវុធហត្ថក្រុង ប៉ោយប៉ែតឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយ ប៉ែត១ក្រុម ដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានចុះបង្ក្រាប អ្នកជក់់គ្រឿងញៀន យ៉ាសកម្មឃាត់ខ្លួន ជនសង្ស័យបានចំនួន ២នាក់នៅវេលា ម៉ោង៧យប់ថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅចំណុច កាស៊ីណូត្រូពីកាណា ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីធ្វើការ ឃាត់ខ្លួនហើយ ជនសង្ស័យត្រូវបាន បញ្ជូនមកមូលដ្ឋាន កងរាជអាវុធ ហត្ថខេត្តដើម្បី ធ្វើការសាកសួរបន្ត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថាការ ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់នេះដោយទទួល បានព័ត៌មានអាវុធហត្ថ ជំនាញចុះទៅដល់ទី តាំងកើតហេតុនិងធ្វើការ ឃាត់ខ្លួនជនសង្ស័យ ២នាក់១ឈ្មោះ ឈឿន រ៉ានី ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២ឈ្មោះ សិទ្ធ អឿក ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មក រស់នៅភូមិ ក្បាលកោះ  សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងរឹបអូសវត្ថុ តាងនៅនឹងកន្លែងកើត ហេតុរួមមានម្សៅក្រាម ពណ៌សថ្លា ចំនួន ១២កូនថង់ ទម្ងន់ ១០,៩៧ក្រាម ។

តាមចម្លើយសារភាព ជនសង្ស័យអាច ចោទប្រកាន់ពីបទ ប្រើប្រាស់នូវសារ ធាតុញៀនដោយខុស ច្បាប់ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកា រិយាល័យបទល្មើស គ្រឿងញៀនកង រាជអាវុធហត្ថខេត្ត  បានកសាងសំណុំ រឿងបញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការ តាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *