មហាសន្និបាត អាណត្តិទី៣ របស់ក្រុមប្រឹក្សា ស្រុក ក្រុង ឃុំ សង្កាត់ចំណាត់ អារម្មណ៍លើការឆ្លុះ បញ្ចាំងលទ្ធ ផលសម្រេចបាន រយៈពេល៥ឆ្នាំ

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងមហាសន្និបាតអាណត្តិ ទី៣របស់សមាគមន៍ ក្រុមប្រឹក្សា ស្រុក ក្រុង ឃុំ សង្កាត់ ចំណាត់អារម្មណ៍ លើការឆ្លុះបញ្ចាំងលទ្ធ ផលសម្រេចបានរយៈ ពេល៥ឆ្នាំ ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ នៅក្នុងសាល ប្រជុំសាលាខេត្ត ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយមាន ការចូលរួម លោកគៀងសេគី អនុប្រធានសម្ព័ន្ឋ ភាពជាតិ លោកសំរិទ្ធអេង ប្រធានសមាគមន៍ ក្រុមប្រឹក្សា ស្រុក ក្រុង ឃុំ សង្កាត់លោក អោមចន្ថា ភិបាលខេត្តស្តីទី តំណាងឲ្យលោក អ៊ុំរាត្រីភិបាល ខេត្តបន្ទាយមានជ័យ លោក អភិបាលស្រុក ក្រុង ឃុំសង្កាត់ ប្រហែល៤០០នាក់។

លោកអោមចន្ថាបាន មានប្រសាសន៍ថា ក្នុងមហាសន្និបាតអាណ ត្តិទី៣របស់ ក្រុមប្រឹក្សា ស្រុក ក្រុង ឃុំ សង្កាត់នេះមាន ចំណាត់អារម្មណ៍ លើកការអនុម័តលើ ផែនការសកម្មភាព និងថវិកាឆ្នាំ២០២០និង ពិនិត្យការអនុម័ត លើសៀវភៅណែ នាំស្តីពីគោលនយោបាយ របស់គ្រប់គ្រង និងប្រត្តិការរបស់ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ការបង្កើតឡើង សមាគមក្រុមប្រឹក្សា ឃុំ សង្កាក់នេះក្នុងគោលបំណងការពារ និងលើកកំពស់ គុណភាពជីវិត និងសុខមាលភាព របស់ប្រជាជន ស្របតាម គោលនយោបាយ កំណែទម្រង់ វិជ្ឍការរបស់ រដ្ឋាភិបាលកម្ពុជា។

លោកអោមចន្ថាបាន បញ្ជាក់ឲ្យដឹងថាផ្អែក តាមច្បាប់ស្តីពីការ គ្រប់គ្រង ខេត្ត ក្រុង ស្រុកឃុំ សង្កាត់នេះរៀប ចំឡើងជារៀងរាល់ ៥ឆ្នាំម្តងក្នុងនោះលើក ឡើងអំពីការសមត្ថភាព ជំនាញ វិជ្ជាជីវៈ ដើម្បីធ្វើសកម្ម ភាព បម្រើនិងការពារ ផលប្រយោជន៍ គុណប្រយោ ជន៍ដល់សមាជិក ។

ក្នុងមហាសន្និបាតនោះ លោកគៀងសេគី បានមានប្រសាសន៍ ដែរថាសមាគម ក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុង ឃុំមសង្កាត់នេះ បានបង្កើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ ដែលមានឃុំ សង្កាត់ ជាសមាជិក សមាគម ហើយមានគោល បំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍន៍សមត្ថ ភាពដល់ក្រុមប្រឹក្សា ឃុំ សង្កាត់ ដើម្បីការពារ ប្រយោជន៍ និងគុណប្រយោជន៍ ស្របច្បាប់របស់សមាជិក និងការកសាងភាព ជាដៃគូជាមួយ ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន និងពង្រឹងនីតិរដ្ឋ និងជំរុញលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា។

លោកគៀងសេគី បានមានប្រសាសន៍ បញ្ជាក់បន្ថែមថា ដោយផ្អែកលើបទ ពិសោធន៍ និងសមិទ្ធិផលដែល សមាគមនក្រុមប្រឹក្សា សង្កាត់សម្រេច បានរយះពេល ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ដោយ បញ្ចូលក្រុង ស្រុក បង្កើតបានជា សមាគមក្រុង ប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ខេត្តបន្ទាយមានជ័យ ហៅកាត់ថា សមាគមក្រុម ប្រឹក្សាថ្នាក់ មូលដ្ឋានខេត្ត បន្ទាយមានជ័យ។

លោកគៀងសេគីបាន មានប្រសាសន៍ បញ្ជាក់បន្ថែមថា សមគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ខេត្តបន្ទាយមានជ័យ គឺជាសមាគមឯករាជ នៃរចនាសម្ព័ន្ធ ធ្វើវិសោធនកម្លក្ខន្តិកៈ និងប្តូរ ឈ្មោះសមាគម ក្រុមប្រឹក្សា ឃុំ សង្កាត់ខេត្ត បន្ទាយមានជ័យ ទៅជាក្រុមប្រឹក្សា ក្រុង ស្រុក ឃុំសង្កាត់ ខេត្តបន្ទាយ មានជ័យដោយក្រ សួងមហាផ្ទៃ លេខ១៦៣៤ ស ជ ណ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤គឺជាស្ថាប័នឯករាជ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *