យុវជនម្នាក់បំរុងយក ថ្នាំញៀនទៅលក់ត្រូវ បានកំលាំងការពារ ភូមិឃាត់ខ្លួនហើយបញ្ជូន ទៅឲ្យកំលាំង អាវុធហត្ថចាត់ការបន្ត

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់បំរុងយក ថ្នាំញៀនទៅលក់ឲ្យគេ ត្រូវបានកំលាំងការ ពារភូមិឃាត់ខ្លួន ហើយបញ្ជូនទៅឲ្យ កំលាំងអាវុធហត្ថចាត់ ការបន្តនៅវេលាម៉ោង នៅថ្ងៃទី៣រសៀល៦ ល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតក្នុង ចំណុចភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថាមុន និងឃាត់ខ្លួនជន សង្ស័យនេះបាន ដោយទទួល ព័ត៍មានពីប្រជា ពលរដ្ឋថា មានយុវជនម្នាក់ បានយកទូរស័ព្ទគេ យកទៅបញ្ចាំកម្លាំង ប្រជាការពារភូមិ ក្បាលកោះក៏បាន ចុះស្រាវជ្រាវភ្លាមៗ បានជួបនឹងយុវយន ម្នាក់កំពុងឈ១រេរា នៅលើផ្លូវកម្លាំងប្រជា ការពារភូមិបានធ្វើ ការសួរនាំនិងសុំឆែក ក្នុងខ្លួនបានរកឃើញ គ្រឿងញៀនចំនួន២ កញ្ចប់តូចបំរុងយក ថ្នាំនេះទៅលក់ បន្តហើយបាន បញ្ជូនជនសង្ស័យនេះ ទៅឲ្យកំលាំងអាវុធហត្ថ ក្រុងចាត់ការបន្ត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត្របាន ប្រាប់ឲ្យដឹងថាជន សង្ស័យមានឈ្មោះ អីត វីន រស់ក្នុងសង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានអាយុ ២០ ឆ្នាំ ជនសង្ស័យនិងវត្ថុ តាងត្រូវបានកម្លាំង ជំនាញអាវុធហត្ថ ក្រុងបញ្ជូនមកទី បញ្ជាការអាវុធ ហត្ថខេត្តដើម្បី ចាត់កាត់ការបញ្ជូន ទៅតុលាការខេត្ត ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *