ជនសង្ស័យប្រុសស្រី ចំនួន៤នាក់រួមទាំង គ្រឿងញៀនមួយចំនួនត្រូវ បានកម្លាំងកងរាជ អាវុធហត្ថខេត្ត ស្វាយរៀងធ្វើឃាត់ ខ្លួនបានជាបន្តបន្ទាប់

(ខេត្តស្វាយរៀង)៖ កម្លាំងប្រឆាំងបទល្មើស គ្រឿងញៀននៃកងរាជ អាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបាវិតសហការ ជាមួយកម្លាំងអាវុធហត្ថ ខេត្តស្វាយរៀងបាន ចុះបង្ក្រាបករណីគ្រឿង ញៀនមួយកន្លែងនិង ឃាត់ខ្លួនជនសង្ស័យបាន ចំនួននាក់កាលពីរ សៀលថ្ងៃទី១៥ខែវិច្ចិការ ឆ្នាំ២០១៩វេលាម៉ង១៦ និង១០នាទីនៅ ចំណុចភូមិព្រៃធំ សង្កាត់ព្រៃអង្គុយ ក្រុងបាវិតវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជំហានដំបូង ក្នុងថ្ងៃកើតហេតុកម្លាំង ជំនាញឃាតខ្លួនជន សង្ស័យ បានម្នាក់ឈ្មោះ អ៊ែលស្រីពៅភេទ ស្រីអាយុ២៣ឆ្នាំ ជនជាតិខ្មែមាន មុខរបររត់នៅ ហាងចិនមានទី លំនៅក្នុងភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

កម្លាំងជំនាញដក ហូតបានវត្ថុ តាងរួមមាន ម្ស៉ៅក្រាមពណ៌ សថ្លាសង្ស័យគ្រឿង ញៀនប្រភេទយ៉ាម៉ា ទឹកក ចំនួន ០២ កញ្ចប់ ទូរសព្ទដៃចំនួន ០២ គ្រឿងនិងម៉ូតូចំនួន ០១ គ្រឿង ម៉ាកNEX ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1k 7660។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថា ក្រោយពីមន្រ្តីនគរបាល យុត្តិធម៌នៃកងរាជអាវុធ ហត្ថសាកសួរ ជនសង្ស័យឈ្មោះ អ៊ែល ស្រីពៅ បានសារភាពប្រាប់ មន្រ្តីនគបាល យុត្តិធម៌ថា ខ្លួនពិតជាបានទិញថ្នាំ ញៀនពីបុរស់ម្នាក់ មានមាឌធំ សំបុលស នៅក្រុងស្វាយរៀង និងបានទាក់ទង គ្នាតារយៈលេខទូស័ព្ទ។

សមត្ថកិច្ចបាន អោយដឹងបន្ថែមទៀត ថាដោយបានការ អនុញ្ញាត្តពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តស្វាយរៀង ក្រោមបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេ បញ្ជាការកងរាជអាវុធ ហត្ថខេត្តស្វាយរៀង រហូតដល់ម៉ោង ១៦.និង១០ នាទីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុត្តិ ធម៌កងរាជអាវុធ ហត្ថខេត្ត សហការជាមួយ កម្លាំងមូលដ្ឋាន កងរាអាវុធហត្ថក្រុងបាវិត កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងស្វាយរៀង ដឹកនាំដោយ លោកវរសេនីយ័ទោ យ័ន្ត សេង នាយរងសេនាធិការ ចុះប្រត្តិបត្តការបង្រ្កាប ករណីរក្សាទុក ឬជួញដូរដោយខុស ច្បាប់នូវសាធារតុញៀន នៅត្រង់ចំណុច ផ្ទះជួលរបស់ឈ្មោះ សុខ សេន ភេទប្រុស ធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន ០៣ នាក់ ប្រុស។

ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះទី១.ឈ្មោះ ឡេង ផល្លា ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទី២.ឈ្មោះ សំ ស៊ីណាត ភេទប្រុស អាយុ ៣៨ ឆ្នាំមុខរបរយោធា មានទីលំនៅភូមិប្រសូត្រ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងទី៣.ឈ្មោះ ហ័រ រាង ភេទប្រុស អាយុ ៣៩ ឆ្នាំមានទីលំនៅភូមិ គោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

កម្លាំងជំនាញ ដកហូតបាន វត្ថុតាងរួមមាន១.ម្ស៉ៅក្រាមពណ៌សថ្លា ចំនួន ១៦ កញ្ចប់មានទម្ងន់ ៤១.៣១ ក្រាម (គិតទាំងសំបកវិចខ្ចប់) ថ្នាំគ្រាប់ពណ៌ ផ្កាឈូកចំនួន ០៩ គ្រាប់ មានទម្ងន់ ៥.៤៣ ក្រាម (គិតទាំងសំបកវិចខ្ចប់) .ទូរសព្ទចំនួន ១១ គ្រឿងម៉ូតូចំនួន ០៣ គ្រឿង ប្រាក់រៀលចំនួន ៣៩៦៥០០ រៀលប្រាក់ដុល្លារចំនួន ០១ ដុល្លារកាតវីងចំនួន ០១ សន្លឹក ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង លោហធាតុ ពណ៌លឿងចំនួន ០១ ខ្សែ ថងសម្រាប់ច្រក គ្រឿងញៀនមួយចំនួន សម្ភារៈប្រើប្រាស់គ្រឿង ញៀនមួយចំនួនហើយ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវ បានអាវុធហត្ថ ខេត្តស្វាយរៀង កសាងសំណុំរឿង បញ្ជួនទៅតុលាការ ដើម្បីចាត់ការ ទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *