ជនសង្ស័យនិងបក្ខ ពួកមួយនាក់ទៀតធ្វើ សកម្មភាពឆក់យកទូរស័ព្ទ គេគេច១ឆ្នាំភ្លេចខ្លួន ចូកស្រុកវិញ ត្រូវនគរបាលឃាត់ ខ្លួនបញ្ជូនទៅដេកគុក

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យនិងបក្ខពួក មួយនាក់ទៀតបានចេញធ្វើ សកម្មភាពឆក់យកទូរស័ព្ទ គេបានហើយគេច ខ្លួន១ឆ្នាំភ្លេចខ្លួនមកចូក ស្រុកវិញត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌ កំរិតស្រាលនៃស្នង ការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវឈាន ដល់ឃាត់ខ្លួនបាននៅ នៅវេលា ម៉ោងវេលាម៉ោង១០ ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាងរបស់ លោកវរសេនីយ៍ឯក ខែម សុភ័ណ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថាជន សង្ស័យមានឈ្មោះ ឃីម សំអាង ភេទប្រុសអាយុ២១ឆ្នាំ នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ខែម សុភ័ណ បានបញ្ជាក់ឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុនោះកាល ពីវេលាម៉ោង៩យប់ថ្ងៃទី ១៤ខែមករាឆ្នាំ២០១៨ ជនសង្ស័ងនិងបក្ខ ពួកគេម្នាក់ទៀត បានចេញធ្វើសកម្មភាព ឆក់យកទូរស័ព្ទ របស់ឈ្មោះជា បញ្ញា ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីធ្វើសកម្មភាព ឆក់បានហើយគេចខ្លួន ចាត់អស់រយៈពេល ជិត២ឆ្នាំលុះនៅថ្ងៃ ចាប់ខ្លួននោះជនសង្ស័យ បានវិលមកផ្ទះវិញត្រូវកម្លាំង នគរបាលជំនាញកំរិតស្រាល ធ្វើការស្រាវជ្រាវរហូតឈាន ដល់ការចាប់ឃាត់ខ្លួន នៅថ្ងៃទី១៩ខែវិច្ឆិកា នេះតែម្តង។

លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះស្នងការរងបានប្រាប់ អ្នកយកព័ត័មាន ឲ្យដឹងថាក្រោយពី ធ្វើការចាប់ ខ្លួននិងសាកសួរ សម្លើយជនសង្ស័យ បានសារភាពថា ពេលចេញធ្វើសកម្មភាព នោះមានគ្នា២នាក់ម្នាក់ ឈ្មោះចិនបានជិៈម៉ូតូឆក់យកទូរស័ព្ទម៉ាក អាយហ្វូន៦ផ្លាស់ ពណ៌ទឹកមាស ក្រោយពីឆក់បាន លុះស្អែកឡើងរូបគេនិងបក្ខ ពួកម្នាក់ទៀតឈ្មោះណាង យកទូរស័ព្ទនោះទៅលក់ នៅកន្លែងរង្វង់មូលយាយ លក្ខណ៍តែគ្មានអ្នក ណាហ៊ានទិញទុកប្រើខ្លួនឯង។

លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះបានបញ្ជាក់ឲ្យដឹងទៀត ថាដោយផ្អែកតាមចម្លើយ សារភាពនិងមាន បណ្តឹងជនរងគ្រោះ ជនសង្ស័យឈ្មោះ ឃីម សំណាង ត្រូវបានកម្លាំងនគរ បាលជំនាញព្រហ្មទណ្ឌ កំរិតធ្ងន់រៀបចំសំណុំ រឿងបញ្ជូនខ្លួនទៅសាលា ដំបូងខេត្ត បន្ទាយមានជ័យដើម្បីដាក់ ទោសទៅតាមផ្លូវច្បាប់ ចំណែកបក្ខពួកគេម្នាក់ទៀត កំពុងធ្វើការ ស្រាវជ្រាវស្វែងរកចាប់បន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *