អាជ្ញាធរខេត្តកំពុងឆ្នាំងជំរុញ អោយក្រុមហ៊ុនចាក់ដីរៀប ចំភូមិថ្មីមួយសំរាប់ចែកជូន ប្រជាពលរដ្ឋបន្លាស់ ទីផ្ទះបណ្តែតទឹក នៅក្នុងក្រុងកំពង់ឆ្នាំង ឡើងមកធ្វើផ្ទះរស់ នៅលើគោកវិញ

(ខេត្តកំពង់ឆ្នាំង)៖ គម្រោងបន្លាស់ទីផ្ទះបណ្តែតទឹក ជាង២ពាន់ខ្នងអោយ ឡើងគោកនៅក្នុងក្រុង កំពង់ឆ្នាំងជិតបាន ជោគជ័យហើយ  ដោយបច្ចុប្បន្ននេះអាជ្ញាធរ ខេត្តកំពុងជំរុញអោយ ក្រុមហ៊ុនមួយដែល ទទួលម៉ៅការចាក់ដីរៀប ចំទីតាំងភូមិថ្មីមួយ នៅក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អោយបានរួចរាល់ នៅក្នុងរដូវប្រាំងឆ្នាំ ២០១៩ និងឆ្នាំ២០២០ខាងមុខនេះ  ដើម្បីរៀបចំអោយ ប្រជាពលរដ្ឋដែលបាន បន្លាស់ទីផ្ទះទឹកឡើង មករសនៅលើ គោកវិញដើម្បីសាងសង់ ផ្ទះរស់នៅជុំ គ្នានៅក្នុងភូមិថ្មីដែល កំពុងរៀបចំខាងលើនេះ ។

អភិបាលរងខេត្ត និងជាប្រធាន គណៈកម្មការបន្លាស់ទី ផ្ទះបណ្តែតទឹកក្រុងកំពង់ឆ្នាំង លោក ស៊ុនសុវណ្ណារិទ្ធ នៅល្ងាចថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ម្សិលមិញ នេះ បាននិយាយតាម ទូរសព្ទ័អោយដឹងថា ដោយអនុវត្តន៍តាម ផែនការបន្លាស់ទី ផ្ទះបណ្តែតទឹក កន្លងមកតាមសំណើរ របស់អាជ្ញាធរខេត្ត ប្រមុខរាជរដ្ឋាភិបាល បានធ្វើអនុប្រយោគ កាត់ដីលិច ទឹកនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ  ចំនួន៤០ហិកតាប្រគល់ អោយអាជ្ញាធរខេត្ត រៀបចំទីតាំងភូមិថ្មីមួយ សំរាប់ផ្តល់ដីជូន ប្រជាពលរដ្ឋបន្លាស់ ទីផ្ទះបណ្តែតទឹកជាង២ ពាន់គ្រួសារ មានខ្មែរ វៀតណាម និងឥស្លាមនៅក្នុង ក្រុងកំពង់ឆ្នាំង ភាគច្រើនគឺជនជាតិ វៀតណាាមអោយ ឡើងមករស់នៅ លើគោកវិញ ។

លោក ស៊ុន សុវណ្ណារិទ្ធ បានអោយដឹងទៀតថា មកដល់ពេលនេះមាន ប្រជាពលរដ្ឋប្រមាណ ៨០%បានអូសបង្គឿង ផ្ទះទឹករបស់ខ្លួន រស់នៅលើខ្នងកោះ ចំការជាប់មាត់ទន្លេក្នុង ភូមិទី៧ សង្កាត់ខ្សាម  ក្រុងកំពង់ ឆ្នាំង ជាង១ឆ្នាំមកហើយ ។

ដោយឡែកនៅក្នុង ទន្លេគឺមានផ្ទះទឹក ដែលមានបែរចិញ្ចឹម ត្រីនៅពីក្រោមជាង២០០ ខ្នងទៀតតាមផែនការតម្រូវ អោយអ្នករស់នៅ លើបែរត្រីទាំងអស់នោះឡើង មករស់នៅលើគោកវិញ  គឺអនុញ្ញាតអោយទុក បែរត្រីចិញ្ចឹមនៅក្នុងទន្លេ តែត្រូវរុះដំបូលចេញ និងបង្គន់អនាម័យចេញផងដែរ ។

ចំពោះការជុំរុញ ក្រុមហ៊ុនម៉ៅការចាក់ ដីរៀបចំទីតាំងខាងលើនេះ គឺតំណាងសមាគមន៍ ប្រជាពលរដ្ឋ បានចរចារ ជាមួយក្រុមហ៊ុនចាក់ ដីត្រូវគ្នាហើយគឺខាងក្រុម ហ៊ុនត្រូវចាក់ដីអោយ រួចរាល់សិន ទើបទូរទាត់លុយជាក្រោយ ។

ដូច្នេះតាមគម្រោងនៅក្នុង ឆ្នាំ២០២០នេះក្រសួង សាធារណៈការ និងផ្តល់ថវិកាជួយកសាង ផ្លូវកៅស៊ូ២  ខ្សែជាង៧គីឡូម៉ែត្រ ចេញពីទីតាំងភូមិថ្មីនេះ ហើយនៅពេល ធ្វើផ្លូវរួចរាល់ និងរៀបចំប្រពន្ធ័ទឹ កស្អាតអគ្គីសនី នឹងរៀបចំតបណ្តាញ អោយស្របតាមគោល នយោបាយអភិវឌ្ឍន៍ របស់ប្រមុខរាជរដ្ឋាភិបាល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *