ប្រទះឃើញសកសព ស្ត្រីម្នាក់ស្លាប់យ៉ាង អាណោចអាធម៌ក្នុង រោងចំការ ក្នុងស្រុកកំរៀង

(ខេត្តបាត់ដំបង)៖ សាកសពស្ត្រីម្នាក់ ត្រូវបានគេប្រទះ ឃើញស្លាប់នៅក្នុង រោងចំការមួយកន្លែង បង្ករអោយមានភ្ញាក់ ផ្អើលទាំងព្រឹកហេតុការ នេះកើតឡើងកាល ពីថ្ងៃទី១៦ខែវិច្ចិការ ឆ្នាំ២០១៩វេលាម៉ោង ០៦និង០០នាទី ស្ថិតក្នុងក្រុមទី១ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាសព ស្ត្រីរងគ្រោះមានឈ្មោះ រុំ អានភេទស្រីអាយុ៤០ឆ្នាំ មានទីលំនៅ រស់នៅក្នុងភូមិ លំផាត់ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងទៀតថាបើយោងតាមការរៀបរាប់ឈ្មោះយឿម សុផា ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ ឈ្មោះរុំ អាន (ជនរងគ្រោះ) បានលែងលះជាមួយប្តី ហើយជនរងគ្រោះ តែងតែផឹក ស្រាជាប្រចាំ  ជួនកាលស្នាក់ នៅផ្ទះខ្លួន ជួនកាលមិនដឹង ស្នាក់ទីណាទេ ដោយដើរស្នាក់ នៅតាមរោងចាំ ចំការរបស់ប្រជាពល រដ្ឋដែលនៅជ្រៅៗ តែម្នាក់ឯង មិនមានអ្នក ណាដឹងទេ ។

សមត្ថកិច្ច បានអោយដឹង បន្ថែមទៀតថាលុះ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគេឃើញជនរងគ្រោះបានមក ចូលផ្ទះខ្លួន ប៉ុន្តែខ្លួនមិនបាននៅផ្ទះ រវល់ទៅស៊ីឈ្នួលបេះ ស្វាយតាំងពីពេលនោះ មកមិនឃើញជន រងគ្រោះដើរមកផ្ទះ ខ្លួនឬដើរមកភូមិ ដើម្បីទិញម្ហូបនោះទេ ទើបនៅថ្ងៃទី១៥  ខែ វិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៩និង០០នាទី មានគេមកប្រាប់គាត់ថា បងស្រីខ្លួន (ជនរងគ្រោះ) បានដេកស្លាប់នៅរោងក្នុង ចំការរបស់ឈ្មោះ ឡុង រឿន តែម្តងទៅ។

បើយោងតាម សមត្ថកិច្ចជំនាញ នគរបាលមូល ដ្ឋានស្រុកកំរៀង បានចុះពិនិត្យទៅលើ សាកសពនិងបាន សន្និដ្ឋានថាជនរង គ្រោះពិតជាស្លាប់ ដោយសារ ខ្យល់គរ ព្រោះអត់ជាច្រើនថ្ងៃ។

បច្ចុប្បន្នសពបាន ក្រោយពីបានពិនិត្យ រួចរាល់ហើយកម្លាំង ជំនាញក៏បានប្រគល់ អោយទៅឈ្មោះយឿម សុផា ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាប្អូនបង្កើត ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណីខ្មែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *