លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងទទួល ផែនបុគ្គលិក ព្រមទាំងបន្ត្រីក្រោម ឳវ៉ាតនាំយកថវិការ សមាគមន៍មិត្តនគរ បាលចូលរួមបុណ្យ សពគ្រួសារលោកស្រី អនុសេនីយ៍ទោ អ៊ុន ស្រី មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាល សង្កាត់ អូរចារ

(ខេត្តបាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី១៧ខែ វិច្ចិកាឆ្នាំ២០១៩វេលា ម៉ោង០៨និង៣០នាទី លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងទទួល ផែនបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង អមដំណើរដោយលោក វរសេនីយទោ វេ គឹមស៊ីម នាយការិយា ល័យបុគ្គលិក និងលោក វរសេនីយឯក ឆាង វណ្ណឆៃ អធិការនគរ បាលក្រុងបាត់ដំបង ព្រមទាំងសហការី បាននាំយកថវិការដើម្បី ចូលរួមនិងប្រគល់ គ្រួសារសព លោកស្រី អនុសេនីយ៍ទោ អ៊ុន ស្រី មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ អូរចារ ដែលបានទទួល មរណៈភាពកាលពីថ្ងៃទី ១៥ខែវិច្ឆិកាឆ្នាំ ២០១៩ ដោយជំងឺមហារីក នៅគេហដ្ឋាន របស់លោកស្រី ស្ថិតនៅ ភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ថវិការជូនគ្រួសារសព រួមមានថវិការ សមាគមន៍មិត្ត នគរបាលចំនួន ៦,០០០,០០០រៀល ( ប្រាំមួយលានរៀល ) និងថវិការចូល រួមរបស់កងកម្លាំង នៃអធិការដ្ឋាន ក្រុងបាត់ដំបង ចំនួន ៧០០,០០០ រៀល ( ប្រាំពីរសែនរៀល )។

នៅក្នុងនោះផង ដែរលោកឧត្តម សេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងទទួលផែនបុគ្គលិក ក៏បានពាំនាំសារ សួរសុខទុក្ខដល់ គ្រួសារសពពីលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបងដោយ លោកមិនបានមកហើយ សូមអោយក្រុមគ្រួសារ សពត្រូវកាត់ចិត្តអោយ បានច្រើនគឺសង្ខា មិនទៀងទាត់នោះទេ៕

លោក

You might like

Leave a Reply

Your email address will not be published. Required fields are marked *