ករណីគ្រោះថ្នាក់ ចរាចរណ៍មានម៉ូតូ ០២គ្រឿងបុកគ្នា ចំពេញទំហឹង បណ្តាលឱ្យរង របួសធ្ងន់ស្រាល ០២នាក់

(ភ្នំពេញ)៖ ករណីគ្រោះ ថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿង ប្រឡះគ្នាពេញទំហឹង បណ្តាលអោយ មនុស្ស ២នាក់រងរបួស ធ្ងន់និងស្រាល ហេតុកា រនេះកើតឡើង កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ចិការឆ្នាំ២០១៩ វេលាម៉ង០៨និង ៤០នាទីស្ថិនៅតាម បណ្តោយផ្លូវចោមចៅ (វែងស្រេង) ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមាន ជ័យ៣ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបាន ឱ្យដឹងថាមុនពេលកើត ហេតុយុវជនម្នាក់ជិះ ម៉ូតូមួយគ្រឿងម៉ាក ហុងសេ១២៥ សេរីឆ្នាំ២០១៩ពណ៍ ខ្មៅពាក់ស្លាក លេខ​ព្រៃវែង ១N ២៥៤៧ បើកបរពីទិស ដៅពីកើតទៅលិច លុះមកដល់ចំនុច កើតហេតុស្រាប់តែ មានស្ត្រីម្នាក់ជិះម៉ូតូមួយ គ្រឿងម៉ាកហុងដាសេ ១២៥សេរីឆ្នាំ២០១៩ ដូចគ្នាពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១​​L ៣៩២៤ បើកបញ្រ្ចាសទិស ពីលិចទៅកើតបាន បុកគ្នាយ៉ាងពេញ ទំហឹងបណ្តាល អោយស្ត្រីជិះបញ្ច្រាស រងរបួសបាក់ថ្គាម និងបែកភ្នែកហូរ ឈាមជោគពេញ ខ្លួនត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ឯកជនដើម្បីធ្វើការ សង្រ្គោះបន្ទាន់ចំណែក យុវជនម្ខាងទៀតរង របួសស្រាល។

សមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ សហការណ៏ជាមួយ និងនគរបាលជំនាញ ចុះមកធ្វើការវាស់ វែងនៅកន្លែង កើតហេតុនិង យកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីដោះស្រាយ គ្នានៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *