អភិបាលខេត្តនិង ស្នងការខេត្តបាត់ដំបង ដឹកនាំប្រតិភូជួបសម្តែង ការគួរសមជាមួយ អភិបាលនិងស្នង ការខេត្តច័ន្ទបុរី និងខេត្តស្រះ កែវប្រទេសថៃ

(ខេត្តបាត់ដំបង) ៖ នៅរសៀលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ ឯកឧត្តម​ ងួន​ រតនៈ​ អភិបាលនៃ គណ:អភិបាល ខេត្តបាត់​ដំបង អបដំណើរដោយ លោកឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នង​ការនៃស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបង បានជួបសម្តែង ការគួរសម និងរឹត​ចំណង សាមគ្គីភាពជាមួយ សមត្ថកិច្ចអាជ្ញាធរ ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ នៃ​ព្រះរាជាណាចក្រថៃ ។

នៅក្នុងជំនួប នេះផងដែរ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានមានប្រសាសន៍ថា ដោយបានការ អនុញ្ញាតពីសម្តេច ក្រឡាហោម​ ស​ ​ខេង​ ​ឧបនាយ​ករដ្ឋ មន្រ្តី​រដ្ឋមន្ត្រី​ក្រសួង ​មហាផ្ទៃ​ និង ឯកឧត្តម​នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​ នគរបាលជាតិ​ ទើបឯកឧត្តម ដឹកនាំគណ:ប្រ តិភូ​ជួបសម្តែង ការគួរសម​ រឹតចំណង​សាមគ្គីភាព និងថ្លែងអំណរគុណចំពោះ សមត្ថកិច្ចគ្រប់ថ្នាក់ នៃខេត្តច័ន្ទបុរី និងសមត្ថកិច្ច ខេត្តស្រះកែវ ដែលបានរួម សហការណ៍ ល្អក្នុងកិច្ចការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ក្នុងនាម ជាខេត្តដែលមាន ភូមិផងជាប់គ្នា ជាមួយខេត្តបាត់ដំបង ជា​ពិ​សេសគឺការរួម សហ​ការ​ណ៍យ៉ាងស្អិតរមួត កាល​ពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០​១៩ ដើម្បីទប់ស្កាត់​រាល់ សកម្មភាពប៉ុនប៉ង ផ្តួលរំ​លំរាជរដ្ឋា ភិបាលស្រ​ប​ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់ក្រុម ឧទ្ទាមក្បត់ជាតិ ដែល​មានទណ្ឌិត សម រង្សី ជា​មេក្លោងដឹកនាំ ។

ក្នុងជំនួបនេះផងដែរ ឯកឧត្តម​ស្នងកា រនគរបាលខេត្តច័ន្ទបុរី បានសម្តែងនូវការអបអរ សាទរចំពោះគណៈ ​ប្រតិភូនៃស្នងការ ដ្ឋាននគរបាល ខេត្តបាត់ដំបង នៅ​ក្នុងខេត្តចន្ទ័បុរី និងបានបង្ហាញនូវការ ចូលរួមសហការណ៍ ល្អប្រសើរទាំង ពេលបច្ចុប្បន្ន និងទាំងអ​នាគត និងរួមគ្នាបង្កា ទប់ស្កាត់ឲ្យបាននូវ រាល់សក​ម្មភាព​ ល្មើសច្បាប់ផ្សេងៗ ដូចជា ករណីគ្រឿងញៀន​ ករណី​បទល្មើស ព្រហ្មទណ្ឌជាដើម ជាពិសេស ការរួមសហការណ៍ល្អ ក្នុងការទប់ស្កាត់ ឲ្យបាន​ក្រុមឧទ្ទាម ណាមួយដែលឆ្លៀតយក ទឹកដីនៃ ព្រះរាជាណាចក្រថៃ ធ្វើសកម្មភាពប៉ុន ប៉ងបំផ្លាញសុខ​សន្តិភាព និងការអភិវឌ្ឍន៍ របស់ព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីជំនួបខាងលើ ឯកឧត្តម​ ងួន​ រតនៈ​ អភិបាលនៃគណ: អភិបាកខេត្តបាត់​ដំបង​ ក៏បានដឹកនាំប្រតិភូ ជួបសម្តែងការគួរ សមជាមួយឯកឧត្តម​ អភិ​បាល​នៃ​គណ:អភិ បាលខេត្តចន្ទ័បុរី​ ព្រមទាំងបានប្រគល់ជូន នូវវត្ថុអនុស្សាវរិយ៍​ មួយចំនួនផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *