នគរបាលចរាចរណ៍ ជើងទឹកម្នាក់ផឹកស្រា ស្រវឹងបាញ់បោះ សេរីចំកណ្ដាល ក្រុងទេសចរណ៍

(ខេត្តសៀមរាប)៖ ប្រភពពីប្រជាពល រដ្ឋដែលរស់នៅក្នុង សង្កាត់ចុងឃ្នៀស ក្រុងសៀមរាបខេត្តសៀមរាប បានឲ្យដឹងដែរថាមន្ត្រី ប៉ូលិសចរាចរណ៍ ជើងទឹកម្នាក់ឈ្មោះ ជា ប៊ុនវី គឺជាមន្ត្រីប៉ូលីស ដែលធ្វើការនៅក្នុង ប៉ុស្តិ៍មូលដ្ឋាន ខាងលើបានផឹក ស្រាស្រវឹង ហើយបាញ់បោះ ដោយសេរីយ៉ាងអនា ធិបតេយ្យបំផុត។

ប្រភពខាងលើបាន បន្តទៀតថាហេតុ ការប៉ូលីសចរាចរណ៍ជើង ទឹកខាងលើបាញ់បោះដោយ សេរីនោះគឺកើត ឡើងនៅថ្ងៃទី១៧ ខែវិច្ចិការ ឆ្នាំ ២០១៩ វេលាម៉ោង ១៨:៤៥នាទី ល្ងាចនៅជិតផែ បណ្ដែតទឹករបស់ ការិយាល័យចរាចរណ៍ ផ្លូវទឹកនៅចំណុចខាង ត្បូងក្បាលកន្ធី គមចំងាយ ១០០ម៉ែត្រ ស្ថិតនៅក្នុង ភូមិទី៥ ចំងាយ១០០ម៉ែត្រ សង្កាត់ចុង ឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

ករណីបាញ់បោះ ខាងលើនេះដែរអ្នក យកព័ត៌មាន យើងមិនអាច សុំការបកស្រាយពី លោក ជា ប៊ុនវី បានទេ រីឯចំណែកលោក រឿនមេប៉ុស្ដិ៍ចុងឃ្នាស បានប្រាប់តាមទូរស័ព្ទ យ៉ាងខ្លីថាគាត់ កំពុងតែទៅរៀនចំណែកឯ លោក អ៊ុម៉ារី ចៅសង្កាត់ចុងឃ្នៀស បានប្រាប់តាមទូរស័ព្ទ ថាពិតជាមានការ បាញ់បោះ ពិតមែនប៉ុន្តែ ករណីបាញ់បោះនេះសមត្ថកិច្ច បានធ្វើសំណុំរឿងទៅ ដល់ថ្នាក់លើហើយ។

ដូច្នេះហើយទើប ប្រជាពលរដ្ឋរស់ ក្នុងមូលដ្ឋានខាងលើ បានធ្វើការសំណូមពរ ទៅដល់លោកទិត្យណារ៉ុង ស្នងការនគរបាលខេត្ត សៀមរាបក៏ដូចជា អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធមេត្តាចាត់វិធាន ការនឹងស៊ើប អង្កេតរឿងករណី បាញ់បោះនេះជា បន្ទាន់ផងខណៈពេល ដែលភ្ញៀវទេសចរក៏ដូច ជាប្រជាពលរដ្ឋ កំពុងតែភ្ញាក់ ផ្អើលនិងភ័យ ខ្លាចយ៉ាងខ្លាំង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *