សង្វៀនប្រជល មាន់របស់លោក សូ ឆង មន្ត្រីយោធាល្បី ឈ្មោះម្នាក់កំពុង ដំណើរការឡើង វិញហើយ

(ខេត្តកំពង់ឆ្នាំង)៖ ល្បែងប្រជលមាន់ដែល គេលេងស៊ីសង ភ្នាល់លុយធំៗត្រូវបាន ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនា បតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ជាកន្លងមកធ្លាប់បញ្ជារ អោយកងកម្លាំងសមត្ថ កិច្ចទាំងអស់ត្រូវតែ ធ្វើការបង្ក្រាបអោយអស់ បើទោះបីម្ចាស់សង្វៀន ប្រជល់មាន់មានខ្នង បង្អែកធំប៉ុណ្ណាក៏ដោយ ត្រូវតែបង្ក្រាប អោយខានតែបាន ។

ជាក់ស្តែងសង្វៀនប្រជល មាន់មួយកន្លែងកំពុង តែដំណើរការយ៉ាង រលូនដោយមិនខ្លាច ញញើតនិង ច្បាប់សូម្បីតែបន្តិច នោះឡើយវាហាក់ ដូចជាផ្គើននិង អនុសាសន៍ របស់សម្តេចតេ ជោខ្លាំងណាស់ ទើបគេហ៊ាន បើកល្បែងជល់ មាន់ដូចនេះ។

ទីតាំងសង្វៀនបញ្ជល់ មាន់ខាងលើនេះស្ថិត នៅក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង  ជាប់និងព្រំប្រទល់ ស្រុកឧុត្តដុង ខេត្តកំពង់ស្ពឺ ដែលគេស្គាល់ ថាជារបស់លោក សូ ឆង ជាមន្ត្រីយោធា ថ្នាក់ធំនៅខាង គីមីសាស្ត្រ និងមានភាគហ៊ុន ចូលជាមួយមន្ត្រីរដ្ឋ បាលព្រៃឈើស្រុក ឧត្តុង្គនិងមាន មនុស្សមួយក្រុម ទៀតចូលរួមផងដែរ។

បើសិនបើយើងធ្វើដំណើរ តាមផ្លូវជាតិលេខ៥ ឬក៏ផ្លូវជាតិលេខ៥១ មកដល់ផ្លូវជាតិលេខ ៤៤បត់ចូលរហូតដល់ មុខសាលាឃុំព្រះស្រែ ជាប់ជាមួយប៉ុស្តិ នគរបាលឃុំព្រះស្រែ ស្រុកឧុត្តដុង ខេត្តកំពងើស្ពឺ បត់ចូលតាមផ្លូវ លំចូលទៅឆ្លងកាត់ រោងចិញ្ចឹមមាន់ ចិញ្ចឹមជ្រូកខាង ជើងចម្ងាយជាង ៣០០ម៉ែត្រនិង ទៅដល់ដីចំការមួយ កន្លែងហើយគេ ឆ្លងតាមស្ពានឬស្សី ដាក់តម្រៀបគ្នា ទើបទៅដល់ ទីតាំងប្រជល់ មាន់នោះមាន ដែលប្រក់តង់ ពណ៍ខៀវ ក្រោមដើមឈើ ទាលនៅក្នុងដ ឮសម្លេងស្រែកហ៊ោ កញ្ចៀវ រវៀងអ្នកភ្នាល់ លុយរាប់ម៉ឺនសែន ដុល្លាអាមេរិកឯណ្ណោះ។

សេចក្តីរាយការណ៍ ប្រភពពីអ្នកលេង បានអោយដឹងថាបាន ជាគេហ៊ានមកលេងនៅ លើទីតាំងខាងលើ នេះគឺដោយសារ តែម្ចាស់សង្វៀនអះ អាងថាគេបានរត់ការ បង់លុយកាក់ទៅ អោយសមត្ថកិច្ចអាជ្ញាធរ  ទាំង២ខេត្តអស់ ទៅហើយ។

ខេត្តកំពង់ឆ្នាំងជាង ១ម៉ឺនដុល្លារអាមេរិក ចំណែកខេត្តកំពង់ ស្ពឺវិញជាប់ព្រំប្រទល់ តិចគឺអស់ជិត ២ពាន់ដុល្លារប៉ុណ្ណោះ ទេទើបគេហ៊ានបើក លេងបែបនេះ ដោយមិនខ្វល់។

ហើយការលេងភ្នាល់ លុយក្នុងមួយគូរៗ ចាប់ពី២ម៉ឺនដុល្លារអា មេរិកឡើងទៅរហូត ដល់៥ម៉ឺនក៏មានដែរ ហើយក្រុមអ្នក មកលេងភាគច្រើន មកពីបណ្តាល ខេត្តផ្សេងៗ និងក្នុងរាជ ធានីភ្នំពេញ អរិយក្សត្រ  ជាដើម ហើយកនរុមអ្នកញៀន ល្បែងប្រជល់មាន់ជិះ សុទ្ធតែរថយន្តស៊េរីទំនើបៗ និងមិនអាចជិះទៅ ដល់កន្លែងជល់បាន ទេគឺគេយកដាក់ ផ្ញើតាមផ្ទះប្រជាពល រដ្ឋមានដាក់ស្បៃ ពណ៌ខៀវៗដើម្បីបិតបាំង បន្លំភ្នែកសមត្ថ កិច្ចទៀតផង មិនតែប៉ុណ្ណោះតាម ច្រកផ្លូវនិមួយៗមានដាក់ បណ្តាញរបស់គេ សម្រាប់មើល មនុស្សដែលប្លែក មុខនិងរាយការណ៍ ភ្លាមៗទៅកន្លែង ប្រជលមាន់ បើស្គាល់គ្នា គេវិញលើកដៃ ជាសញ្ញាទើបអោយ ដើរចូលយ៉ាងស្រួល។

ដោយឃើញទង្វើរញៀន ល្បែងខាងលើនេះប្រជា ពលរដ្ឋធ្វើការសំណូម ពរដល់អាជ្ញាធរ សមត្ថកិច្ច លោក អភិបាលស្រុក សាមគ្គីមានជយ័ ពិសេសអភិបាល នៃគណ:អភិបាលខេត្ត កំពង់ឆ្នាំងលោក ឈួចន្ទ័ឌឿន  ស្នងការនគបាល ខេត្តកំពង់ឆ្នាំ លោកឧត្តមសេនី យ៍ទោ ខូវលី  មេបញ្ជាការកង រាជអាវុធហត្ថ ខេត្តលោកឧត្តមសេនីយ៍ត្រី សាក់សារ៉ាង មេត្តាពិនិត្យនិងមានវិធានការទប់ស្កាត់ទីតាំងល្បែងបញ្ជល់មាន់មួយកន្លែងនេះ ផងដែលមាន ខ្នងបង្អែកគ្រាក់ៗ នេះផងបើនៅ តែបណ្តែតបណ្តោ យច្បាស់ជាកើត មានករណីចោរលួច ចោប្លន់ជាក់ជាមិន ខានឡើយហើយចូលរួម អនុវត្តគោលនយោ បាយភូមិឃុំមាន សុវត្ថិភាព៩ចំណុចនៅ ឯណាបើល្បែងស៊ី សងនៅតែមានច៊ដូច្នេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *