លោក សសុខា ចូលរួមបើកសិក្ខា សាលាផ្សព្វផ្សាយ អំពីគ្រោះថ្នាក់នៃការ ប្រើប្រាស់គ្រឿងញៀន និងច្បាប់ ចរាចរណ៍ផ្លូវគោក

(ខេត្តបន្ទាយមានជ័យ)´៖ព្រឹក ថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៩ នេះនៅសាលប្រជុំ ក្នុងមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានបើកសិក្ខាសាលា ផ្សព្វផ្សាយស្តីអំពី គ្រោះថ្នាក់នៃការប្រើ ប្រាស់គ្រឿងញៀននិង ច្បាប់ចរាចរណ៍ ផ្លូវគោកដល់ សិក្សានុសិស្ស និងនិស្សិត ដោយមានការចូល រួមមន្ត្រីអប់រំថ្នាក់ជាតិ ​លោកសសុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា លោកលីសារី អភិបាលរងខេត្ត តំណាងឲ្យលោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកឈូប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជនកីឡាខេត្ត និងសិក្ខាកាមចូល រួមមានចំនួន២៤៩នាក់។

លោកលីសារីបានមាន ប្រសាសន៍ថាក្នុង សិក្ខាសាលានោះផ្តោត អារមណ៍លើការរីករាល ដាលការប្រើ ប្រាស់គ្រឿងញៀន មានប្រធានបទ៤ ចំណុច១សភាពការណ៍ សព្វថ្ងៃរបស់គ្រឿងញៀន ២ផលប៉ះពាល់របស់គ្រឿងញៀន ៣ការដាក់ទោសអ្នក ប្រើប្រាស់គ្រឿងញៀន ៤វិធានការទប់ ស្កាត់ការធ្វើចរាចរណ៍ របស់គ្រឿងញៀន ពិសេសជាងនេះទៅ គឺបញ្ហាការរីករាល ដាលគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកយ៉ាងខ្លាំង។

លោកលីសារីបាន បញ្ជាក់ឲ្យដឹងទៀតថា គ្រឿងញៀនជាបញ្ហា កង្វល់របស់មនុស្ស ជាតិអ្នកប្រើប្រាស់ គ្រឿងញៀន ជះឥទ្ធិពលដល់ ប្រព័ន្ធសរសៃប្រសាទ យ៉ាងខ្លាំងក្នុងនោះមាន ក្មេងទំនើងដែលបង្កភាព អសន្តិសុខ សណ្តាប់​សាធារណៈ ដូច​ជាការ​បង្ហោះ​ម៉ូតូ បង្កចលាចលនៅ ក្នុងមូលដ្ឋានបញ្ហា គ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលចុង ក្រោយនេះបង្កឲ្យ ការបាត់បង់អាយុជីវិត ប្រជាពលរដ្ឋកើន ឡើងគួរឲ្យព្រួយបារម្ភ។

លោកបញ្ជាក់ឲ្យ ដឹងទៀតថាផលប៉ះ ពាល់ពីការប្រើ ប្រាស់គ្រឿង ញៀនធ្វើឲ្យ ខូចនូវប្រព័ន្ធសរសៃប្រសាទ ខូចអនាគត បាត់បង់ការសិក្សា និងក្លាយទៅជា មនុស្សហ៊ានប្រព្រឹត្ត នូវបទល្មើសគ្រប់យ៉ាង  ហ៊ានលួចទ្រព្យ សម្បត្តិឪពុកម្តាយ ប្រើអំពើហឹង្សា ក្នុងគ្រួសារ និងឈានទៅប្រព្រឹត្ត អំពើលួចទ្រព្យសម្បត្តិ អ្នកដទៃជាដើម។

ក្នុងនោះលោក សសុខាក៏បានមាន ប្រសាសន៍ដែរ ថាសព្វថ្ងៃនេះពួកឧក្រិដ្ឋជន ជួញដូគ្រឿងញៀន កំពុងធ្វើសកម្មភាព បញ្ជ្រាបគ្រឿងញៀន នៅតាម ឃុំ សង្កាត់ មូលដ្ឋាន នៅតាមសហគមន៍ នៅតាមការស៊ីណូ កន្លែង​ក្លឹប​កំសាន្ត ផ្ទះសំណាក់សណ្ឋាគារ គ្គ្រឹៈស្ថានពិសេសដល់ ស្រទាប់យុវវ័យ សិស្សានុសិស្ស  តាមសាលារៀន អនុវិទ្យាល័យ វិទ្យាល័យ សកលវិទ្យាល័យ រហូតដល់គ្រឹះស្ថានសិក្សា និងឧត្តមសិក្សាផងដែរ ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាគ្រឿង ញៀនគឺជាសារធាតុញៀន ដែលបានកើតពីធម្ម ជាតិនៅក្នុងស្លឹក ដើម ឫស ផ្លែនៃរុក្ខជាតិ ដូចជាជ័រអាភៀន ស្លឹកកូការ ស្លឹក ត្រួយ ផ្កា របស់កញ្ឆារុក្ខជាតិ អំបូរដើមដំបងយក្ស និងផ្សិតខ្លះទៀត។

គ្រឿងញៀនគេអាច យកទៅធ្វើជា ឱសថបូរាណសំរាប់ ព្យាបាលមនុស្ស ឬសត្វបាន តែគ្រឿងញៀនវា ក៏អាចមានឥទ្ធិពល ខ្លាំងកាលណាបាន ប្រើប្រាស់គ្រឿងនេះធ្វើ ឲ្យមនុស្សឆ្កួតទើប លោកដឹកនាំមន្ត្រី ជំនាញគ្រឿងញៀន ចុះមកផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនិង សិស្សានុសិស្សឲ្យបាន យល់ដឹងហើយនាំ គ្នាចូលរួមទប់ស្កាត់ ស្តីពីការប្រើប្រាស់ គ្រឿងញៀនដើម្បី ការពារអាយុ ជីវិតខ្លួនឯង និងអាយុជីវិតអ្នក ដទៃផងដែរ។

លោកសសុខាបាន បញ្ជាក់ឲ្យដឹងទៀត ថាបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ ក៏ជាកង្វល់យ៉ាង ខ្លាំងរបស់ មនុស្សជាតិផង ដែរតាមពិតការ ពាក់មួកសុវត្ថិភាព បើយើងពាក់មួក ទាំងអស់គ្នាទាំងអ្នកបើក និងអ្នករួមដំណើរ អាចការពារជីវិត អ្នកបានមួយចំនួនធំ ហើយម៉ូតូ១ជិៈបាន តែត្រឹមតែ២នាក់ បើ៣នាក់ គឺក្មេងម្នាក់ បើក្មេងនោះ គេអាយុ៣ឆ្នាំឡើង គឺត្រូវតែមានមួក សុវត្ថិភាពផងដែរ​ បងប្អូនពេលចេញ ដំណើរត្រូវ តែពាក់មួកសុវត្ថិ ភាពជានិច្ច ដើម្បីការពារក្បាល ពេលមានគ្រោះថ្នាក់ ដួលបោកទៅនឹងថ្នល់ ជាតិអាចការពារអាយុ ជីវិតពីការស្លាប់បាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *