បុរសវ័យក្មេងម្នាក់បម្រុង យកថ្នាំញៀនទៅលក់ ត្រូវកំលាំងអាវុធ ហត្ថឃាត់ខ្លួននិង បញ្ជូនទៅដេកគុក

(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យក្មេងម្នាក់ បំរុងយកថ្នាំញៀន ទៅលក់ត្រូវកំលាំង អាវុធហត្ថមួយក្រុម ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាន នៅវេលាម៉ោង៧ ល្ងាចថ្ងៃទី១៩ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅចំណុចភូមិ ក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថាក្រោយ ពីទទួលបានព័ត៌មានពី ករណីខាងលើ លោកបានដឹកនាំកម្លាំង ចុះទីតាំងកើតហេតុឃាត់ ខ្លួនជនសង្ស័យបាន មួយម្នាក់មានឈ្មោះ អៀក វិត ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  និងរឹបអូសវត្ថុ តាងនៅនឹងកន្លែង កើតហេតុរួមមាន ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីនទឹកកក ចំនួន ២កូនថង់ ទម្ងន់ ១,០០ក្រាម ជនសង្ស័យត្រូវបាន កំលាំងអាវុធហត្ថក្រុង បញ្ជូនមកទី បញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។

ក្រោយពីបញ្ចប់ ការស៊ើបអង្កេត តាមការធ្វើតេស្តរ កសារធាតុញៀន និងតាមចម្លើយ សារភាព ជនសង្ស័យអាចចោទ ប្រកាន់ពីបទរក្សាទុក និងប្រើប្រាស់នូវសារ ធាតុញៀនដោ យខុសច្បាប់ ។

ជនសង្ស័យត្រូវបាន កម្លាំងជំនាញការិយា ល័យបទល្មើសគ្រឿង ញៀនកងរាជអាវុធ ហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *