បុរសម្នាក់មានទំនាស់ ជាយូរមកហើយថ្ងៃ នេះទើបនិកឃើញ សងសឹកបណ្តាលឲ្យ គូទំនាស់បែកក្បាល និងដៃត្រូវបាន អាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យចំណាស់ ចិត្តខ្លាំងម្នាក់មាន ទំនាស់ជាមួយគូរ សត្រូវជាយូមកហើយ ទើបថ្ងៃនេះនឹកឃើ សងសឹកយកកាំបិត ខ្វែវទៅកាប់គូរ សត្រូវបណ្តាលឲ្យបែក ក្បាលនិងរបួសដៃរង របួសធ្ងន់ត្រូវបាន កំលាំងអាវុធមួយ ក្រុមដឹកនាំដោយ លោកវរសេនីយ៍ត្រី នួននីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធ ហត្ថក្រុងបានចុះ ឃាត់ខ្លួនជនសង្ស័យ បានភ្លាមនៅវេលាម៉ោង១២យប់ ចូលថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅចំណុច ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា យោងពាក្យបណ្តឹង របស់ភាគីជនរង គ្រោះឈ្មោះ សំ វាសនា ភេទ ស្រី អាយុ ៣៤ឆ្នាំរសនៅក្នុងភូមិ សង្កាត់ កើតហេតុខាង លើបានបំភ្លឺឲ្យដឹង ថាជនសង្ស័យឈ្មោះ មានឡាយ ឃាង ភេទ ប្រុស អាយុ ៥៤ឆ្នាំ កន្លងមកធ្លាប់មាន ទំនាស់ពាក្យសម្តីគ្នា ពីមុនមក នៅថ្ងៃកើតហេតុ ជនរងគ្រោះបានអង្គុយ លេងនៅមុខជណ្តើរ សុខៗស្រាប់តែឈ្មោះ ឡាយ ឃាង កាន់ កាំបិតដើរ សំដៅមកខ្លួន ហើយក៏បាន ប្រតាយប្រតប់គ្នា បណ្តាលឲ្យជន សង្ស័យកាប់ទៅជន រងគ្រោះ២កាំបិត ត្រូវចំក្បាល និងដៃ បណ្តាលឲ្យរបួស ធ្ងន់ក្រោយទទួលបាន ពាក្យបណ្តឹង កម្លាំងជំនាញបានចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗហើយបាន បញ្ជូនមកបញ្ជាកាដ្ឋានកង រាជអាវុធហត្ថខេត្ត ដើម្បីសាកសួរបន្ត។

ក្រោយពីបញ្ចប់ ការស៊ើបអង្កេត តាមការបំភ្លឺ របស់ជនរងគ្រោះ និងតាមចម្លើយ សារភាពរបស់ជនសង្ស័យ ឃើញមានភាព ស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយ នៃបទល្មើសយ៉ាង ជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបាន ចោទប្រកាន់ពីបទ ហឹង្សាជនសង្ស័យ ត្រូវបានកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តដើម្បីចាត់ការ តាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *