ផ្ទុះរឿងម្ចាស់ដីចង់ ចាក់ដីលប់ស្រះ អាងមានប្លង់រឹងបន្ត តែប្រជាពលរដ្ឋមិន ព្រមចង់ឲ្យម្ចាស់ ស្រះដកពាក្យបណ្តឹង ចេញពីតុលាសិន ទើបគាត់ព្រមឲ្យចាក់

(ខេត្តបន្ទាយមានជ័យ)៖នៅល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅចំណុចទីតាំង ដីស្រះស្ថិតនៅ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្ចាស់ដីចង់ចាក់ដីលប់ ស្រះអាងមានប្លង់រឹង ស្រាប់តែផ្ទុះរឿងបន្ត ប្រជាពលរដ្ឋដែលមាន ទំនាស់៩គ្រួសារនៅចំណុច ជុំវិញស្រះនោះមិនព្រម ឲ្យចាក់លប់តែចង់ ឲ្យម្ចាស់ស្រះដែលមាន ទំនាស់នោះដកពាក្យ បណ្តឹងចេញពីតុលា សិនទើបគាត់ព្រម ឲ្យចាក់លប់ស្រះនោះ។

នៅល្ងាច ថ្ងៃទី២០នោះគេ ឃើញមានវត្តមាន របស់មន្ត្រីរដ្ឋបាលខេត្ត មន្ត្រីអន្តរនិស័យ និងនគរបាល ប្រហែល១០នាក់តែ មិនបានឃើញមុខ ម្ចាស់ដីស្រះនោះឡើយ បានមកធ្វើការសាកសួរ ប្រជាពលរដ្ឋ ដែលមានទំនាស់ ទាំង៩គ្រួសារ១ឈ្មោះ មឿនណារិទ្ធ ២កែវណម ៣ឃោឈៀ ៤ជុំស្រៀន៥ អ៊ុសាវុធ ៦ស៊ុឃិន ៧ចាបសារុន ៨ចបសំរិត ៩លោសសោភា ថាម្ចាស់ស្រះគេមាន ប្លង់រឹងហេតុអីបាន ជាប្រជាពលរដ្ឋទាំង ៩គ្រួសារនោះមិន ព្រមឲ្យគេចាក់ដីលប់ ស្រះនេះមិនបានប្រជា ពលរដ្ឋបានប្រាប់ ទៅមន្ត្រីទាំងអស់នោះ ថាដីរបស់គាត់រស់នៅ សព្វថ្ងៃនេះជាយូយា ណាស់មកហើយតាំងពី គ្មានមនុស្សមករស់ នៅជាដីព្រៃ ស្រាប់តែប៉ុន្មាន ឆ្នាំកន្លងមកនេះ មានឈ្មោះលីម៉ារី មកអះអាងថាដីនៅ ជុំវិញស្រះនេះជាដី របស់ខ្លួនបានប្តឹង ផ្តល់គ្នារទៅតុលាការ ១៩គ្រួសារតែដោះ បាន១០គ្រួសារហើយ នៅ៩គ្រួសារទៀតចាញ់ក្តី តុលាការហាមមិន ឲ្យលក់ដីផ្ទះនិងសង ជំងឺចិត្តរាប់លានរៀល ទៀតបណ្តឹងនៅតុលាការ រហូតមកដល់សព្វថ្ងៃ នេះទើបប្រជាពលរដ្ឋ មិនឲ្យចាក់ដីលប់ ស្រះនេះចាំដោះស្រាយ រឿងនៅតុលាចប់សសព្វ គ្រប់ទាំង៩គ្រួសារនេះ សិនចង់ចាក់ដីលប់ស្រះ នេះតាមចិត្តចង់។

គួរបញ្ជាក់ផង ដែរថាព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លង មកនេះគេបានឃើញ បុរសម្នាក់មកដក របងផ្ទះប្រជាពលរដ្ឋ ហើយមានទាំង អាប៉ុលឆូសដី និងឡានដឹកដីជា ច្រើនគ្រឿងបំរុងនិង ចាក់ដីស្រះរដ្ឋរបស់ ទាហានប្រើតាំងពី ជំនាន់លន់ណុល ដែលមានបណ្តោយ ១០០ម៉ែត្រគុណនិង ទទឹង៥០ម៉ែត្រ និងជំរៅ២ម៉ែត្រកន្លះ ម៉ែត្រចាក់ដីលប់ព្រោះ សំអាងថាស្រះមាន ប្លង់កម្មសិទ្ធរឹងតែ ប្រជាពលរដ្ឋនៅជាប់ និងដីស្រះមិនព្រម ចង់ឲ្យចាក់យកស្រះ ស្តារទុកប្រើក្នុងភូមិ បណ្តាលឲ្យផ្ទុះកំហឹង ដាក់គ្នាយ៉ាងខ្លាំង។

បើតាមការអះអាង របស់ប្រជាពលរដ្ឋ រស់នៅជុំវិញស្រះ ទំនាស់នោះបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹង ថាប្រជាពលរដ្ឋរស់ នៅជុំវិញស្រះនោះមាន ១៩គ្រួសារមករស់នៅទី តាំងនោះជាយូរមក ហើយស្របពេលនោះប្រជា ពលរដ្ឋរស់នៅទីតាំងដី នោះមានជម្លោះ និងឈ្មោះ លីម៉ារី ដែលអះអាង ថាដីនៅជុំវិញស្រះ និងស្រះជាដីកម្មសិទ្ធ របស់ខ្លួនឈានដល់ ប្តឹងគ្នាចូលតុលាការជា ច្រើនឆ្នាំក្រោយមកហើយ តុលាការបានធ្វើការ សម្របសម្រួល បានជោគជ័យ១០ គ្រួសារដែលព្រម ទទួលយកហើយ បានធ្វើការសុំ អជ្ញាធរចាក់ដីនៅ ក្នុងទំហំ ៦,១៨០ម៉ែត្រការេ ដើម្បីសាងសង់លំ នៅឋានដែលមាន ទីតាំងស្ថិតនៅភូមិ២ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងការសុំចាក់ដី បំពេញលំនៅឋាន នោះអាជ្ញាធរត្រូវ ឲ្យម្ចាស់ដីបំពេញ តាមលក្ខណ៍ដូចជា ពេលចាក់ដីត្រូវរៀប ចំដាក់ប្រព័ន្ធលូ ទឹកឲ្យបានត្រឹមត្រូវ អនុញ្ញាតឲ្យចាក់ដី កន្លែងដែលម្ចាស់ ដីដែលបានសំណើរ សុំនិងបានដោះ ស្រាយរួចរាល់ ជាមួយប្រជាពលរដ្ឋ ដែលមានការពាក់ ព័ន្ធក្នុងកិច្ចសន្យា ចំពោះទីតាំងដី ស្រះទឹកត្រូវបាន រក្សាទុកនៅទ្រង់ ទ្រាយដើមនិងត្រូវដោះ ស្រាយតាមនិតិវិធី ឲ្យរួចរាល់ទើបអនុញ្ញាត ឲ្យបាក់បំពេញបន្ថែម។

ក្នុងនោះរដ្ឋបាលខេត្ត បានធ្វើការហាមចាម់ ដីបង្កទំនាស់ដល់អ្នក ជាប់ព្រំដី និងមិនអនុញ្ញាត ឲ្យចាក់ដីខ្ពស់ជាង ផ្លូវជាតិឡើយ ហើយក្នុងការចាក់ ដីនោះបើមានបញ្ហាកើត ឡើងត្រូវផ្អាកសកម្មភាព ជាបន្ទាន់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *