ភ្លើងឆេះបន្ទប់ ស្នាក់ក្នុងកាស៊ីណូ ហាទៀងវេហ្គាស បណ្តាលឱ្យបុគ្គលិក ម្នាក់ស្លាប់ក្នុងអណ្តាតភ្លើង

(ខេត្តកំពត)៖ តាមប្រភពព័ត៌មាន ច្បាស់ការណ៍ បានបង្ហើបថា មានបុគ្គលិកផ្នែក ចែកបៀរដែលស្នាក់ នៅក្នុងបន្ទប់កាស៊ីណូហា ទៀងវេហ្គាសម្នាក់បាន ស្លាប់យ៉ាងអណោច អធ័មក្នុងបន្ទប់ ខណៈមានអគ្គីស ភ័យឆាបឆេះបន្ទប់ ស្នាក់អាស្រ័យនា វេលាទៀបភ្លឺ ស្ថិតក្រោយ កាស៊ីណូហាទៀង វេហ្គាស ដែលមានទី តាំងក្នុងច្រកទ្វារ ព្រំដែនអន្តរជាតិព្រែកចាក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ប្រភពដដែលបាន បញ្ជាក់ទៀតថា ករណីឆេះបន្ទប់ ស្នាក់ក្នុងបរិវេណ កាស៊ីណូហាទៀង វេហ្គាសបណ្តាល ឱ្យមនុស្សស្លាប់ បាត់បង់ជីវិតនេះ បានកើតឡើង នៅម៉ោងប្រមាណជិត ៥ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងបន្ទប់ជាន់ទី១នៃ អគារស្នាក់របស់ បុគ្គលិកកាស៊ីណូហា ទៀងវេហ្គាស។

យោងតាមប្រភព ដាច់ដោយឡែក បាននិយាយថា នៅក្នុងបន្ទប់ កើតហេតុខាង លើមានបុគ្គលិក កាស៊ីណូស្នាក់ នៅចំនួន៣នាក់ ប៉ុន្តែពេលកើតមាន អគ្គិសភ័យឆាបឆេះ គឺបុគ្គលិក២នាក់បាន រត់ចេញពីបន្ទប់ទាន់ ចំណែកជនរងគ្រោះ ម្នាក់ដេកលង់លក់មិន ដឹងខ្លួនទើបភ្លើងឆេះ បណ្តាលឱ្យស្លាប់យ៉ាង អណោចអធ័មតែម្តង។

ទាក់ទិននឹងករណីឆេះ បន្ទប់ស្នាក់នៅរបស់ បុគ្គលិករបស់កា ស៊ីណូហាទៀងវេហ្គាសនេះ សមត្ថកិច្ច មូលដ្ឋានបានបញ្ជាក់ថា គឺបណ្តាលមកពី ទុស្សេរខ្សែចរន្តអគ្គិសនី ដោយខណៈនោះ ក៏មានការអន្តរាគមន៍ ពីអាជ្ញាធរ និងសមត្ថកិច្ចជួយ ពន្លត់យ៉ាងសស្រាក់ សស្រាំផងដែរ ទើបអណ្តាត ភ្លើងមិនឆេះ រាលដាលទៅ បន្ទប់ផ្សេងទៀត។

ជាមួយនឹងករណី ឆេះបន្ទប់ស្នាក់របស់ បុគ្គលិកកាស៊ីណូហា ទៀងវេហ្គាសខាងលើ គេមិនអនុញ្ញាតឱ្យ ក្រុមអ្នកសារព័ត៌មាន ចូលទៅថតយករូប ភាពនោះឡើយ ហើយសពបុគ្គ លិករងគ្រោះ ត្រូវបានគេដឹកបញ្ជូន ទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណីនៅ ឯស្រុកកំណើត ក្នុងខេត្តតាកែវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *