សត្វព្រៃជាច្រើនប្រភេទ ដែលត្រៀមលោត ឆ័ត្រមកកម្ពុជា ត្រូវតម្រួតថៃចាប់បាន

(ប្រទេសថៃ)៖ ជនសង្ស័យម្នាក់ ដែលជាអ្នកស៊ីឈ្នួល ដឹកសត្វព្រៃពីខេត្ត ឆៈឈើងសៅ មកព្រំដែនកម្ពុជាក្នុងស្រុក អារញ្ញប្រាថេត ត្រូវបានក្រុមតម្រួតថៃ ដាក់ពង្រាយកម្លាំង តាមស្ទាក់ចាប់ទាំង សត្វព្រៃ ទាំងរថយន្ត ក្រោយពីមុខ សញ្ញានេះបានរក ស៊ីដឹកសត្វព្រៃ បានចំនួន ៤លើក រួចមកហើយ ។

យោងតាមការផ្សាយ របស់កាសែត ថៃរ៉ាត់  បានបញ្ជាក់ថា  នៅវេលាម៉ោង ៦ ល្ងាច  ថ្ងៃទី ១៩  ខែ វិច្ឆិកាឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចថៃ បានស្ទាក់ចាប់ រថយន្តមួយគ្រឿង  ដែលកំពុងបោះ ពួយយ៉ាងលឿន  នៅលើផ្លូវលេខ ៣៥៩  ក្នុងស្រុកអារញ្ញប្រាថេត  ខេត្តស្រះកែវ  ឆ្ពោះទៅកាន់ខ្សែ បន្ទាត់ព្រំដែន ថៃកម្ពុជា ។

កាសែតបានសង្កត់ធ្ងន់ថា ក្រោយពីក្រុមតម្រួតថៃ បានបើករថយន្តតាមព្រម ទាំងបានផ្តល់សញ្ញា បញ្ជាអោយ រថយន្តដែលសង្ស័យថា អាចមានការប្រព្រឹត្ត បទល្មើសនោះឈប់ ដើម្បីសុំធ្វើការត្រួតពិនិត្យ ។

ដែលរថយន្តដែល សមត្ថកិច្ចឃាត់ បាននោះ ម៉ាក អ៊ីស៊ុយស៊ុយ ព៌ណស ពាក់ស្លាកលេខ ១២១៩ និងបើកបរ ដោយឈ្មោះ ភិស្នុ ផុង ហៅ នុក ភេទប្រុស អាយុ ៤១ ឆ្នាំ  រស់នៅផ្ទះលេខ ៤៦  ភូមិ ១៥  ឃុំ តាក្រាក់ដាន ស្រុក ស្នាមឆៃ  ខេត្តឆៈឈើងសៅប្រទេសថៃ ។

នៅក្នុងកិច្ច ប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញ ការ៉ុងព៌ណខៀវ  ជាច្រើនដែល ឈ្មួញបានលាក់សត្វព្រៃនៅក្នុងនោះ ដែលគេបានលាក់ នៅក្នុងឃ្លុបខាងក្រោយ ក្នុងនោះមាន ៖ អណ្តើកចំនួន ៣៦ ការ៉ុង កន្ធាយចំនួន ៧ ការ៉ុង ពស់គេបានដាក់ក្នុងការ៉ុងហើយ  ច្រកនៅក្នុងប្រអប់ផ្លាស្ទិកបន្ថែមទៀត  មានចំនួន ១៨០ ប្រអប់និង ត្រកួត មានចំនួន ១ ប្រអប់ ។

នៅចំពោះ មុខសមត្ថកិច្ច អ្នកបើកបរ រថយន្តបានសារភាពថា សត្វទាំងនេះត្រូវបាន ឈ្មួញថៃម្នាក់ ជួលខ្លួនអោយ ដឹកចេញពីស្រុក បាងខ្លា ខេត្តឆៈឈើងសៅ ឆ្ពោះទៅកាន់ខ្សែ បន្ទាប់ព្រំដែនកម្ពុជា ក្នុងស្រុកអារញ្ញប្រាថេត  ដើម្បីប្រគល់ទៅ អោយឈ្មួញខ្មែរម្នាក់  ក្នុងការយកទៅលក់ ចែកចាយបន្ត នៅក្នុងប្រទេសកម្ពុជា ដោយមួយលើកៗ ខ្លួនទទួលបានប្រាក់ ឈ្នួលចំនួន ៧០០០ បាត  ហើយកន្លងមក ខ្លួនបានរកស៊ីបែបនេះ បានចំនួន៤ លើករួចមកហើយ លុះនៅលើកចុង ក្រោយនេះ ខ្លួនបានទៅទទួល សត្វព្រៃនៅត្រង់ ចំណុចដដែលនា វេលាម៉ោង ៥ល្ងាច ហើយក៏ដឹកចេញ ដូចសព្វដង ក៏ត្រូវតម្រួតចាប់តែម្តង ។

បច្ចុប្បន្នសត្វព្រៃទាំងនេះ ត្រូវបានកម្លាំងតម្រួតថៃ ធ្វើការប្រគល់ទៅ អោយលោក ព្រីឆា ភូរ៉ាហង្ស  ប្រធាន គ្រប់គ្រងតំបន់ អភិរក្សទី១ ប្រចាំខេត្ត ប្រាជីនបុរី ដើម្បីយកទៅព្រលែង ក្នុងតំបន់ដែល មានសុវត្ថិភាព ដល់ពពួកសត្វទាំងនេះ ដោយឡែកអ្នក បើកបររថយន្ត  ត្រូវបានបញ្ជូន ទៅកាន់តុលាការ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *