រថយន្ត២គ្រឿងប្រលះ គ្នាទាំងកណ្តាលអាធ្រាត បណ្តាលអោយមនុស្ស ប្រុសស្រី៣នាក់រង របួសធ្ងន់និង ស្រាលនៅក្នុង ស្រុកំពងត្រឡាច

(កំពង់ឆ្នាំង)៖ ករណីគ្រោះថ្នាក់ ចរាចរណ៍រវាង រថយន្ត២គ្រឿង ប្រលះគ្នាពេញទំហឹង ទាំងកណ្តាល អាធ្រាតបណ្តាល អោយមនុស្ស ប្រុសស្រីចំនួន៣នាក់ បានរងរបួសធ្ងន់និង ស្រាលហេតុការនេះ កើតឡើងនៅលើ កំណាត់ផ្លូវជាតិ លេខ៥ចន្លោះ គីឡូម៉ែត្រលេខ៦០ និង៦១ស្ថិតក្នុងភូមិ ក្រសះថ្មីឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយ ដឹងថាករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើ នេះបង្ករឡើងដោយ រថយន្តម៉ាក NISSAN ពណ៌ត្រួយចេក ពាក់ស្លាកលេខ​ បាត់ដំបង ៣B-២១៣១​ បើកបរដោយ ឈ្មោះ វ៉ាន់ សៀរ ភេទ ប្រុស​ អាយុ២៦ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិសុភី២ ឃុំរតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ បើកបរក្នុងទិសដៅពី ខាងត្បូងឆ្ពោះ ទៅទិសខាងជើង ពេលមកដល់ ចំណុចកើតហេតុ អ្នកបើកបររថយន្ត ខាងលើបានងោក មួយភាំង ហើយក៏រេចង្កូតមក បុកនឹងរថយន្ត មួយគ្រឿងទៀត ម៉ាក​ HYANDAI​ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២W-៤៤៥៣ បើកបរពីទិស ខាងជើងឆ្ពោះទៅ ទិសខាងត្បូង​ ក្នុងដំណើរច្រាស់ទិសគ្នា​ បើកបរដោយឈ្មោះ យឿន ពេជ្រ​ ភេទប្រុស អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរ ម្នាក់ឈ្មោះ សេង ស្រីពៅ​ ភេទស្រី អាយុ ២៥ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើ នេះ​បានបង្ករការ គ្រោះថ្នាក់ដល់ មនុស្សប្រុសស្រី ៣នាក់របួសធ្ងន់និងស្រាល ចំណែករថយន្ត ទាំងសង្ខាងរង ការខូចខាតស្ទើរ ទាំងស្រុងផងដែរ។

ក្រោយពីកើត ហេតុកម្លាំងជំនាញ នគរបាលស្រុកកំពង់ ត្រឡាចបានចុះពិនិត្យនិង ធ្វើការវាស់វែងព្រម ទាំងនាំយករថយន្ត ទាំង២មករក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាចរង ចាំធ្វើការដោះ ស្រាយនៅពេលក្រោយ ទៅតាមនិតិវិធី ច្បាប់ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *