អតីតយុវជនពិការម្នាក់ ទួលបានអំណោយផ្ទះ មួយខ្នងពីសម្តេច ហ៊ុនសែនតាមរយះ សមាគមអតីត យុទ្ធជនស្រុកថ្មគោល

(ខេត្តបាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ចិកាឆ្នាំ២០១៩ អតីតយុទ្ធជនពិការ ម្នាក់និងមានជីវភាព ក្រីក្ររស់នៅ ក្នុងភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ទទួលបានផ្ទះ ពីសមា គមអតីតយុទ្ធ ជនកម្ពុជាក្រោម ការដឹងនាំផ្ទាល់ ពីលោកវរសេនីយ៍ឯក ផង់ សុភាព អធិការ នគរបាលស្រុក ថ្មគោលនិងជា ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ប្រចាំស្រុកថ្មគោល។

នៅក្នុងដំណើ សាងសង់ផ្ទះជូន អតីតយុទ្ធក្នុងភូមិ សាស្ត្រខាងលើនេះ មានការចូលរួមមាន កម្លាំងសរុប ចំនួន៣១នាក់ ស្រី៤នាក់ព្រមទាំង លោកមេភូមិនិង អាជ្ញាធរមូលដ្ឋាន មួយចំនួនទៀត។

សមត្ថកិច្ច បានប្រាប់អោយដឹង ថាដោយមានការ យកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាល និងជាប្រធាន សមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តបាត់ដំបង និងជាអំណោយដ៏ ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះជាណាចក្រកម្ពុជា បានប្រគល់អំណោយ ផ្ទះមួយខ្នងជូនដល់ អតីតយុទ្ធជនឈ្មោះ មៃត សាម៉េត អត្តលេខID.H.A 950000 591 ជាជនពិការ  ដែលមានជីវភាពទីទ័លក្រ ពុំមានទីជំរកសមរម្យ ស្ថិតនៅក្នុងភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀត ថាផ្ទះដែលសាង សង់នេះមានចំនួន ១ខ្នងនិងមាន ទំហំទំហំ ៤ម៉ែត្រគុណនិង ៦ម៉ែត្រហើយត សំយាបនៅខាង ក្រោយមានទំហំ ៣ម៉ែត្រគុណនិង២.៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំង ឥដ្ឋកំពស់១ម៉ែត្រផងដែរ។

ដោយបានផ្ទះមួយខ្នង សំរាប់រស់នៅបន្តរ គ្រួសារអតីត យុទ្ធជនលោក មៃត សាម៉េតក៏សម្តែង ការត្រេចអនិង សម្តែងការដឹងគុណ ដល់សម្តេចហ៊ុនសែន ដែលបានយកចិត្ត ទុកដាក់និងផ្តល់ផ្ទះមួយ ខ្នងតាមរយៈសមាគមយុទ្ធ ជនកម្ពុជាស្រុកថ្មគោល ដល់គ្រួសារពួកគាត់ ហើយពួកគាត់ថាបើ គ្មានសម្តេចទេក៏ គ្មានថ្ងៃនេះដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *