វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តកំពត នៅស្រុកកំពង់ត្រាច

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅបរិវេណវត្ត អង្គជុំព្រៃទប់ក្នុង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

អង្គវេទិកានេះស្ថិត ក្រោមអធិបតីភាព លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សា ខេត្តកំពត និងលោក ជាវ តាយ អភិបាលនៃ គណៈអភិបាល ខេត្តកំពត ដោយមានការចូល រួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ប្រមាណជាង៣០០នាក់។

លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សា ខេត្តកំពត បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ បល់របស់ក្រុមប្រឹក្សា ខេត្តកំពត អាណត្តិទី៣ សម្រាប់ស្រុកកំពង់ ត្រាចនាពេលនេះ ធ្វើឡើងដើម្បីផ្តល់ព័ត៌មាន ដល់ក្រុមប្រឹក្សា ក្រុងស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពី សកម្មភាពនានា របស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតប ទៅនឹងសំណើទាំង ឡាយរបស់ក្រុម ប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគមន៍ ប្រមូលពិភាក្សា អំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាព ខាងមុខ ដែលមានការចូលរួម ពីសមាជិកក្រុមប្រឹក្សា គណៈអភិ បាល ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ រួមនិងតំណាង សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដ៏ទៃទៀតផងដែរ។

សូមបញ្ជាក់ថា ក្នុងអង្គវេទិកានេះ ប្រជាពលរដ្ឋ បានលើកជាសំណូម ពរចំនួន១៣ចំណុច។ ក្នុងនោះត្រូវបានដោះ ស្រាយភ្លាមៗ ចំនួនពីរករណី។ ក្រៅពីនេះ លោកអភិបាល នៃគណៈអភិបាលខេត្ត បានតម្រូវឱ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរ ស្រុកកំពង់ត្រាចចុះ សិក្សារាល់បញ្ហាពាក់ព័ន្ធ និងសំណូមពរ ដោយកំណត់ រយៈពេល១៥ថ្ងៃ រួចរាយការណ៍ ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាល ខេត្តដើម្បីឈានទៅធ្វើការ ដោះស្រាយរាល់ បញ្ហាខាងលើ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *