ពិធីប្រគល់វិញ្ញាប័ន បត្របញ្ជាក់ បានចូលរួមដោយជោគជ័យ ការបោះជំរំយុវជន នៅសហគមន៍ ត្រពាំងសង្កែ និង ចូលរួមដាំ កូនកោងកាង ចំនួន១០០០ ដើម និងដើមចាក ចំនួន២០០ដើម

(ខេត្តកំពត)៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី លាង ហៃ ជាវតាយ អនុប្រធាន អចិន្ត្រៃយ៍គណៈកម្មា ធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត តំណាងឲ្យ លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងលោកស្រី សោម សេរីវឌ្ឍន៍ នាយិកាស្តីទី នាយកដ្ឋានធន ធានមនុស្ស កាកបាទក្រហមកម្ពុជា ព្រមទាំង លោកស្រី ថុង ធារី អនុប្រធានកិត្តិយស សាខាកាកបាទក្រហម បានអញ្ជើញ ជាអធិបតី ក្នុងពិធីប្រគល់ វិញ្ញាបនបត្របញ្ជាក់ បានចូលរួមដោយ ជោគជ័យ ការបោះជំរំយុវជន នៅសហគមន៍ត្រពាំង សង្កែ ក្រោមប្រធានបទ “យុវជនជាភ្នាក់ងារ នៃការផ្លាស់ប្តូរ ឥរិយាបថ ជាវិជ្ជមានដើម្បី សុវត្ថិភាពសហគមន៍”  និងចូលរួមដាំ កូនកោងកាង ចំនួន១០០០ ដើម និងដើមចាកចំនួន ២០០ដើម ហើយពិធីនេះ ក៏មានការចូលរួមពី ប្រតិភូកាក បាទក្រហមកម្ពុជា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សា និងយុវជនកាកបាទ ក្រហម មកពីរាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកែប និងខេត្តកំពត សរុបប្រមាណ១២០នាក់។

ក្នុងឱកាសនេះដែរ លោកសនរី លាង ហៃ ជាវតាយ បានសំណូមពរ ដល់កាកបាទក្រហម កម្ពុជាបន្តបង្កើតកម្មវិធីបោះ ជំរំនេះបន្ថែមទៀតនៅ តំបន់ធម្មជាតិផ្សេងៗ ដោយមានការចូល រួមពីយុវជនកាកបាទ ក្រហមកម្ពុជាឱ្យ បានច្រើនកុះករដើម្បី ជាស្មារតីនៃការសាមគ្គី ភាពនិងដកស្រង់បទ ពិសោធន៍ពីមូលដ្ឋាននានា។

ការបោះជំរំនេះមិនត្រឹម តែជាការផ្តល់ចំណេះ ដឹង និងចំណេះធ្វើនោះទេថែម ទំាងបង្រៀនឱ្យយុវជន ចេះជួយយកអាសារ គ្នាទៅវិញទៅមកនៅ ក្នុងសង្គមជាតិតែមួយ ដោយមិនមាន ការរើសអើងនយោបាយ ពណ៌សម្បុរ និងសាសនាឡើយ។

ជាពិសេសចេះអំពី ការពិចារណា ធ្វើការជាក្រុមធ្វើ សេចក្តីសម្រេចចិត្ត ដោយសមូហភាព និងមានទំនួលខុសត្រូវ ក្នុងស្មារតីពង្រឹង និងពង្រីក សមត្ថភាព សាមគ្គីភាព។

ជាមួយនេះ លោកស្រី ក៏បានផ្តំាផ្ញើក្មួយៗយុ វជនទំាងអស់រក្សានូវ អាកប្បកិរិយាល្អប្រកប ដោយភាពវិជ្ជមានរបស់ ខ្លួនចំពោះយុវជនដទៃទៀត ដើម្បីទទួលបានការ គោរពស្រលាញ់ ពីអ្នកទំាងនោះ និងសង្ឃឹមយ៉ាងមុត មំាថាក្មួយៗនឹងណែនំា យុវជនដទៃទៀតឱ្យ បានស្គាល់ពីរបៀប រស់នៅជាក្រុម និងធ្វើការជាក្រុម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *