វគ្គបណ្តុះបណ្តាល ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍អ្នក ប្រើប្រាស់ រៀបចំឡើងដោយ នាយកដ្ឋានគណ នេយ្យជាតិថ្នាក់ខេត្ត

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋាន គណនេយ្យជាតិ បានសហការណ៍ជា មួយមន្ទីរផែន ការខេត្តកែប បានបើកវគ្គបណ្តុះ បណ្តាលស្ថិតិគណ នេយ្យជាតិ និងសន្ទស្សន៍ថ្លៃ ទំនិញប្រើប្រាស់ នៅថ្នាក់ខេត្ត នៅមន្ទីរផែន ការខេត្តកែប ក្រោមអធិបតីភាព លោក ឃឹន សុង អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ និងជាទីប្រឹក្សា ក្រសួងផែនការ និងមានការអញ្ជើញ ចូលរួមដោយ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត សរុបប្រមាណ៤០រូប ។

ក្នុងរបាយការណ៍ ស្វាគមន៍ របស់ លោក គង់ សាវ៉ាត ប្រធានមន្ទីរផែន ការខេត្ត បានបង្ហាញថា ទិន្នន័យផលិតផលក្នុង ស្រុកសរុប (GDP) និងសន្ទស្សន៍ថ្លៃ ទំនិញប្រើប្រាស់(CPI) ពិតជាមានសារៈសំ ខាន់ណាស់ សម្រាប់ធ្វើការវាស់ស្ទង់ និងវាយតម្លៃ ពីកម្រិតនៃការ អភិវឌ្ឍន៍វិស័យសេដ្ឋ កិច្ចនៅក្នុងខេត្ត។

ស្របពេលជាមួយ គ្នាផងដែរ តាមរយៈទិន្នន័យនេះ បង្ហាញអំពីចំណូល របស់ខេត្ត ចំណូលសម្រាប់ មនុស្សម្នាក់ៗ ការវាស់វែង អតិផរណាក្នុងខេត្ត និងជាទិន្នន័យមួយ សម្រាប់ខេត្តធ្វើការទាក់ ទាញអ្នកវិនិយោគទុន និងការរៀបចំគោល នយោបាយផ្សេងៗ នៅថ្ងៃអនាគត។

លោក ឃឹន សុង អគ្គនាយករង និងជាទីប្រឹក្សា ក្រសួងផែនការ បានមានប្រសាសន៍ថា កន្លងមកក្រសួងផែនការ តែងតែយកចិត្ត ទុកដាក់លើការងារ បណ្តុះបណ្តាលជាហូរហែរ លើការងារស្ថិតិ ជាពិសេសការងារទិន្នន័យផលិតផលក្នុងស្រុកសរុប និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ក្នុងខេត្ត ដល់មន្រ្តីថ្នាក់ក្រោម ដើម្បីពង្រឹងសមត្ថភាពមន្រ្តីនៅថ្នាក់ក្រោមជាតិ មានជំនាញក្នុងការប្រមូលទិន្នន័យ វិធីសាស្រ្តក្នុងការគណនា ផលិតផលក្នុង ស្រុកសរុប និងទិន្នន័យសន្ទស្សន៍ ថ្លៃទំនិញប្រើប្រាស់ ប្រចាំខេត្តរបស់ខ្លួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *