មន្ទីរបរិស្ថានរៀប ចំទិវាអនាម័យ បរិស្ថាន ២៣វិច្ឆិកា ២០១៩ ក្រោមប្រធានបទ “ភូមិស្អាត សុខភាពល្អ”

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរបរិស្ថានខេត្តកែប សហការជាមួយអង្គការ ស្ការ៉ូ (CSARO) បានរៀបចំទិវា អនាម័យបរិស្ដាន ជាតិ ២៣វិច្ឆិកា ២០១៩ ក្រោមប្រធានបទ “ភូមិស្អាត សុខភាពល្អ “នៅវិទ្យាល័យ  ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ក្នុងសង្កាត់អូរ ក្រសារ ក្រុង-ខេត្តកែប។

ទិវានេះ បានប្រព្រឹត្តិទៅក្រោមការចូលរួមពីលោក អឹុម បញ្ញារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តកែប និងលោក តែម វីរៈ តំណាងអង្គការ ស្ការ៉ូ ព្រមទាំងមានការចូលរួមពីសំណាក់លកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្នុងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្សផងដែរ។

‘ក្នុងឱកាសនោះ លោក អឹុម បញ្ញារិទ្ធិ ប្រធានមន្ទីរ បរិស្ថានខេត្តកែប បានឱ្យដឹងថា ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ការវេចខ្ចប់ចំណីអាហារ ក៏ដូចជាមុខទំនិញនិង វត្ថុប្រើប្រាស់សុទ្ធតែត្រូវយក ថង់ប្លាស្ទិកច្រកដាក់ឥវ៉ាន់ ដែលចាត់ទុកជា ទម្លាប់មួយទៅហើយ។

យ៉ាងណាមិញការ ប្រើថង់ប្លាស្ទិកសម្រាប់ ដាក់ចំណីអាហារពិតជា បំពុលបរិស្ថានយ៉ាងធ្ងន់ ធ្ងរព្រោះវាជាសារ ធាតុមិនរលាយ។

លោកថា ពីមួយថ្ងៃទៅមួយ ថ្ងៃកំណើននៃជាតិប្លា ស្ទិកកាន់តែច្រើនឡើងៗ  ស្ថិតតាមលំនៅដ្ឋាន របស់យើង និងនៅតាម ទីសាធារណៈ ព្រោះតែយើងម្នាក់ៗ  មិនទាន់បោះបង់ការប្រើ ជាតិប្លាស្ទិកនៅឡើយ។

លោក អឹុម បញ្ញារិទ្ធិ បានបញ្ជាក់ផងដែរថា សម្ភារៈដែលផលិតមក ពីជាតិកៅស៊ូបន្សំ ដោយជាតិគីមី រួមមាន កែវឬកំប៉ុងជ័រ ដបទឹកសុទ្ធ ថង់ប្លាស្ទិក ព្រមទាំងសម្ភារៈជាច្រើនទៀតដែល យើងបោះចោលពាស វាលពាសកាល សុទ្ធសឹងជាប្រភេទ សំណល់ប្លាស្ទិក ដោយរបស់ទាំងនេះ មិនងាយពុកផុយ ឬរលាយបាត់រូបរាងនោះ ឡើយ ហើយសំណល់ ប្លាស្ទិកនេះវានឹងបំពុលបរិស្ថាន នៅគ្រប់ទីកន្លែង ខណៈយើង ទាំងអស់គ្នាមិន ចេះរក្សាសោភ័ណភាព និងសម្អាតអនាម័យ។

លោកប្រធានមន្ទីរ បានគូសបញ្ជាក់ទៀតថា ការបោះចោលសំណល់ ប្រភេទប្លាស្ទិកនឹងធ្វើ ឱ្យខូចសណ្តាប់ធ្នាប់ សាធារណៈ ប៉ះពាល់ដល់ការរស់នៅ ពិសេសប៉ះពាល់ដល់ បរិស្ថានយ៉ាងធ្ងន់ធ្ងរ ហើយកត្តាដែលធ្វើឱ្យប្រែ ប្រួលអាកាសធាតុ នោះ អាចមកពីការបំពុល ដោយផ្សែង ការកាប់បំ ផ្លាញព្រៃឈើជាដើម។

សូមបញ្ជាក់ថា ការរៀបចំទិវា អនាម័យបរិស្ថាន ២៣វិច្ឆិកានេះ ក្រោយពីដាក់ជា សំណួរដល់សិស្ស ឱ្យឆ្លើយពាក់ព័ន្ធ នឹងសំណួរផ្សេងៗទាក់ ទងនឹងបរិស្ថាន គណៈអធិបតី ក៏មានកម្មវិធីផ្តល់ជារង្វាន់ ដល់សិស្សានុ សិស្សផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *