កិច្ចប្រជុំបើកយុទ្ធនា ការវគ្គបណ្តុះបណ្តាល និងធ្វើការផ្សព្វផ្សាយ អំពីបច្ចេកទេស ជួសជុលនិងថែទាំផ្លូវ និងកម្មពិធីថែទាំផ្លូវ ROAD CARE Mobile APP

(ខេត្តបន្ទាយមានជ័យ)៖ លោកគឹមសុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានបើកកិច្ច ប្រជុំស្តីពីកិច្ចការ បើកយុទ្ធនាការវគ្គ បណ្តុះបណ្តាល និងធ្វើការផ្សព្វផ្សាយ អំពីបច្ចេកទេស ជួសជុលនិងថែ ទាំផ្លូវនិងកម្មពិធី ថែទាំផ្លូវ ROAD CARE MobileAPPដោយមាន ការចូលរួម លោក យិនសិរីវុធ ប្រធានវិទ្យាស្ថាន ជាតិបណ្តុុះបណ្តាល បច្ចេកទេស សាធារណៈការ និងដឹកជញ្ជូន លោកអៀម ប៊ុនថនគ្រូឧទ្ទេស ពីអគ្គនាយដ្ឋាន បច្ចេកទេស មន្ត្រីនគរបាល និងមន្ត្រីសាធារណៈ ការ និងដឹកជញ្ជូន ខេត្តមានចំនួន១០៩នាក់នៅព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងសាលប្រជុំ មន្ទីរសាធារណៈការដឹក ជញ្ជូនខេត្តស្ថិត ក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ  ខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំនោះ លោកគឹមសុវណ្ណបាន មានប្រសាសន៍ថា ការបើកកិច្ចប្រជុំយុទ្ធនា ការវគ្គបណ្តុះបណ្តាល និងធ្វើការផ្សព្វផ្សាយ អំពីបច្ចេកទេស ជួសជុលនិងថែទាំផ្លូវនិងកម្មពិ ធីថែទាំផ្លូវ ROAD CARE Mobile APPនេះជាត្រីវិស័យ បច្ចេកទេសវិទ្យាទំនើប សំរាប់ក្នុងការតាម ដាននូវបណ្តាញហេដ្ឋា រចនាសម័្ពន្ធផ្លូវថ្នល់ និងការដឹកជញ្ជូន ប្រកបដោយនិរន្តរ ភាពនិងទទួលបាននូវ ការផ្តល់ព័ត៍មានត្រ ឡប់ឲ្យបានទាន់ ពេលវេលា និងមានប្រសិទ្ធភាព។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាកម្មវិធីនេះ សំដៅលើការតាមដាន ប្រមូលផ្តុំព៍ត័មានស្តីពី ស្ថានភាពខូចខាតផ្លូវ ជង្ហុកសំបុកមាន់ពីសាធារណជន ទូទៅដែលបានជួយ ចូលរួមរាយកាណ៍ មកក្រសួងបន្ថែម លើចំណុចខ្វះ ខាតដែលក្រុមអ្នក តាមដានការងារថែទាំ ប្រចាំរបស់ក្រសួងនិង អង្គភាពពាក់ព័ន្ធអនុវត្ត មិនបានទាន់ ពេលវេលាហើយ ព័ត៍មានដែលទទួល បានតាមរយៈសាធារណៈជន គឺជាព័ត៍មានដ៏ចំបង ដែលយើងមិន អាចខ្វះបានហើយក្រ សួងនិងធ្វើការវិនិច្ឆ័យ ជួសជុលឆ្លើយតបឲ្យ បានទាន់ពេលវេលា ក្រោយពីទទួលបាន ព័ត៍មាននេះភ្លាមផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោកយិនសិរីវុធ បានមានប្រសាសន៍ ដែរថាការបើកកិច្ច ប្រជុំយុទ្ធនាការវគ្គ បណ្តុះបណ្តាលនិង ធ្វើការផ្សព្វផ្សាយអំពី បច្ចេកទេស ជួសជុលនិងថែ ទាំផ្លូវនិងកម្មពិធី ថែទាំផ្លូវ ROAD CARE Mobile APP នេះក្នុងគោលបំណង ដើម្បីជំរុញការងារ ថែទាំផ្លូវថ្នល់ឲ្យយមាន គុណភាពនិងប្រសិទ្ធភាព និងអនុវត្តឲ្យបានទាន់ ពេលវេលាក៏ដូចជារក្សា ស្ថានភាពផ្លូវថ្នល់ ទាំងអស់កុំឲ្យមាន ជង្ហុកសំបុកមាន់នៅ លើដងផ្លូវសំដៅងាយ ស្រួលក្នុងការធ្វើចរាចរ សន្សំសំចៃទាំង អស់កុំឲ្យមានជង្ហុក សំបុកមាន់នៅលើដង ផ្លូវសំដៅងាយស្រួល ក្នុងការធ្វើដំណើរកាត់ បន្ថយការចំណាយ លើការជួសជុលយាន យន្តនិងធ្វើឲ្យមាន សុវត្តិភាពនិងផាសុខភាព ដល់អ្នកប្រើប្រាស់ផ្លូវ ថ្នល់ផងដែរ។

លោកបានបង្ហាញយ៉ាង មុតមាំថាបទបង្ហាញ ស្តីពីការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពី បបច្ចេកទេស ជួសជុលនិងការ ថែទាំផ្លូវថ្នល់ ដែលនិងផ្តល់ជូន ដោយមន្ត្រីជំនាញ របស់នាយកដ្ឋាន ផ្លូវថ្នល់និងនាយក ដ្ឋានព័ត័មានវិទ្យា និងផ្សព្វផ្សារជា សាធារណៈ ដើម្បីជួយ ពង្រឹងសមត្ថភាពប ន្ថែមទៀតដល់ មន្ត្រីជំនាញនៃ សាធារណៈការ និងដឹកជញ្ជូន ជម្រុញឲ្យបានសម្រេច នូវគោលដៅជា យុទ្ធសាស្ត្ររបស់ ក្រសួងសាធារណៈ ការនិងដឹកជញ្ជូននិង ប្រែក្លាយផ្លូវថ្នល់ ដែលគ្មានជង្ហុក សំបុកមាន់ទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *