អ្នកសារព័ត៌មាន កម្ពុជាទទួលបានការការ ពារច្បាប់ដោយមេធាវី របស់អង្គការជំនួយ ផ្នែកច្បាប់នៃកម្ពុជា( LAC)

(ខេត្តសៀមរាប)៖  អង្គការជំនួយផ្នែក ច្បាប់នៃកម្ពុជា ( LAC) សហការជាមួយមន្ទីរ សង្គមកិច្ចអតីតយុទ្ធជននិង យុវនីតិសម្បទា ព្រមទាំងមេធាវីការពារក្ដី អ្នកសារព័ត៏មានស្រ្ដីនិង កុម៉ាងាយរងគ្រោះ ទៅតាមផ្លូវច្បាប់ ការរៀបចំសិក្ខាសាលានេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ ខែវិច្ចិការ ឆ្នាំ២០១៩ ស្ដីពីកិច្ចប្រជុំពិភាក្សាអង្គភាព ពាក់ព័ន្ធការអនុវត្ត ច្បាប់ស្ដីពីរបប សារព័ត៌មានកម្ពុជា នៅសណ្ឋាគារ តារារង្សី ក្រុងសៀមរាប ខេត្តសៀមរាប។

លោកស្រី ឆេង វណ្ណា អនុប្រធានមន្ទីរ សង្គមកិច្ច តំណាងអោយ គណះកម្មការពិគ្រោះ យោបល់កិច្ចការ ស្រ្ដីនិងកុម៉ាបានមាន ប្រសាសន៍ថា មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទា គឺលើកស្ទួយស្រ្ដី និងកុម៉ាដែលងាយ រងគ្រោះ ក្នុងនោះលោកស្រីបាន សង្កត់ធ្ងន់ទៅលើស្រ្ដី ដែលមានវិបត្តិ ដោយការលែងលះ អំពើហឹង្សា និងស្រ្ដីដែលមានជីវភាពក្រីក្រលំបាក ទួគត់ជន និងកុម៉ាដែលមានវិបត្តិ រងនូវការរំលោភបំពាន ក្មេងកំព្រា ក្មេងអាណាថាជាដើម គឺត្រូវបានច្បាប់ការពារ ពួកគាត់ដោយមាន មេធាវីសំរាប់ការពារក្ដី ទៅតាមផ្លូវច្បាប់ ដោយឥតគិតថ្លៃ។

លោក មេធាវី រុន សារ៉ាយ នាយកប្រតិបត្តិនៃ អង្គការជំនួយផ្នែក ច្បាប់នៃកម្ពុជា បានមានប្រសាសន៍ ថា អ្នកសារព័ត៌មាន ត្រូវពឹងផ្នែកទៅ លើកត្តា ៣ចំនុច គឺ ទី១ ត្រូវប្រកាន់ជាប់នូវច្បាប់ របបសារព័ត៌មាន! ទី២ ត្រូវមានក្រម សីលធម៍ សច្ចះភាព  ភាពត្រឹមត្រូវមិនលំអៀង ត្រូវទទួលយកតែព័ត៏មានពិត  ហេតុការណ៍ពិត មិនចម្លងទាំងស្រពិច ស្រពិល!  និងទី៣  គិតពិចារណាច្បាស់ លាស់ អព្យាក្រិត្រ និងភាពទទួលខុស ត្រូវលើព័ត៌មានដែល បានចេញផ្សាយ។

ឯកឧត្តម លីវ  សុខុន ទីប្រឹក្សា ក្រសួងព័ត៌មាន និងជាប្រធានមន្ទីរ ព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ ដាស់តឿនអ្នកសារព័ត៌មាន អោយយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្ន ខ្ពស់ក្នុងការសរសេរព័ត៌មាន ប្រកបដោយវិជ្ជាជីវះ ក្រមសីលធម៍ មិនបំរើ អោយគណះបក្ស និងជាព័ត៌មានពិតច្បាស់ លាស់ជាក់លាក់ ។

ឯកឧត្តមក៏បានសង្កត់ ធ្ងន់ទៅលើកត្ដា ៧ចំនុចគឺ ទី១ ព័ត៌មានដើរតួរយ៉ាង សំខាន់គឺជាកញ្ចក់ឆ្លុះ បញ្ចាំងពីសង្គម ទី២ ការផ្ដល់ព័ត៌មានពិត និងការផ្សព្វផ្សាយ ព័ត៌មានពិត អាចជួយសង្គម រីកចំរើន ទី៣ ការសរសេរព័ត៌មាន គឺក្នុងន័យរិះគន់ ដើម្បីស្ថាបនា កុំសរសេរបែបវាយ ប្រហារ តាមផ្លូវអារម្មណ៍ អុចអាលនិង តាមកំហឹង ទី៤ ការសរសេរព័ត៌មាន ត្រូវប្រកាន់ជាប់និង ក្រមសីលធម៍ និងវិជ្ជាជីវះ ទី៥ កុំតាំងខ្លួនធ្វើជាអាជ្ញាធរ រឺតុលាការ សមត្ថកិច្ចដើម្បី តែផលប្រយោជន៍ ណាមួយនោះទី៦ ចូលរួមប្រឆាំងនិង ព័ត៌មានក្លែងក្លាយ តាមរយះការ បញ្ចេញព័ត៌មាន ពិតក្នុងការបន្សាប អោយបានជាអតិបរិមា និងទី៧ត្រូវធ្វើទំនើបកម្មតាម រយះការផ្សព្វផ្សាយ ទាំងសមាភាពនិង ធនធានមនុស្ស ស្របតាមការអភិវឌ្ឍន៍ របស់សង្គមជាតិ នៅលើពិភពលោក។

ម្យ៉ាងទៀត ព័ត៌មានត្រូវសរសេរ ដោយទុកចិត្តបានគ្រប់ ជ្រុងជ្រោយមាន វិសាលភាព និងប្រសិទ្ធិភាពព័ត៌មាន !កុំសរសេរអោយតែរួច លឿន ប្លែក អោយគេចាប់អារម្មណ៍ ខ្វះការប្រុងប្រយ័ត្ន មានការចន្លោះប្រហោង ដែលអាចធ្វើអោយ ព័ត៌មាននោះ ជាព័ត៌មានក្លែងក្លាយ បំភ្លើស បំប៉ោងនោះនាំ អោយពលរដ្ឋនិង អាជ្ញាធរមានការ ថ្នាំថ្នាក់និងគ្នា និងគ្រោះថ្នាក់ ដល់សង្គម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *