អារកប្លន់យកម៉ូតូ មួយសន្ទុះខណ:ម្ចាស់ ឌុបម៉ូយចំចោរដៃឆៅ សមត្ថកិច្ចរកឃើញម៉ូតូ បាត់ស្លាកលេខ បាត់ចោរ ម្ចាស់សល់ ដង្ហើមចង្រឹត

(ស្ទឹងត្រែង)៖ បុរសម្នាក់មាន មុខរបអ្នករត់ម៉ូតូឌុប ចំថ្ងៃសយឌុបចំចោរ ដៃឆើត អារកយកម៉ូតូ ទៅបាត់ស្រមោលដោយ សុវត្ថិភាព ម្ចាស់ម៉ូតូសល់តែ ដង្ហើមចង្រឹតមានសង្ឃឹមតិច ធ្វើឲ្យភ្ញាក់ផ្អើល ដល់ពលរដ្ឋ នៅជិតខាង នឹងសមត្ថិច្ច ក្រោយមកសមត្ថកិច្ច ខលរករថយន្តសង្គ្រោះបន្ទាន់ ដឹកមកមន្ទីពេទ្យ ខេត្តភ្លាមៗ ហេតុការណ៍ នេះកើតឡើង នៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃព្រហស្បត៍ ១០រោច ខែកក្តឹក ឆ្នាំកុរ ឯកស័ក ព ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចត្រពាំងបើត ក្នុងភូមិសាមខួយ ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពនៅកន្លែង កើតហេតុសុំមិនបញ្ចេញ ឈ្មោះបានឲ្យដឹងថា: មុនពេលកើតហេតុគាត់ ឃើញម៉ូតូឌុបគ្នាមកដល់ ចំណុចខាងលើបាន បង្អន់ ព្រោះផ្លូវមានខ្សាច់ រអិលខ្លាចដួល ទើបចោរមានឱកាសធ្វើ សកម្មភាព ទាញកាំបិតប៉័ង តោអាករ ជនរងគ្រោះ ក៍បានប្រតាយប្រតប់ គ្នារើបំរាស់ រួចរត់រកគេ ឲ្យជួយទាំងឈាមហូរ ស្រោចខ្លួន ពេលនោះជនដៃដល់ក៍ បានលើកម៉ូតូឡើង ជីះរត់គេចខ្លួនបាត់ ស្រមោល បន្សល់តែ ជនរងគ្រោះ ឃើញហេតុការ ដូច្នេះគាត់បានស្រែក ហៅរត់រកគេឯងជួយ ក្រោយមកទើបឃើញ សមត្ថកិច្ចនគបាល ស្រុកចុះជួយអន្តរាគមន៍ នឹងរករថយន្តដឹក ជនរងគ្រោះ ទៅសង្រោះបន្ទាន់នៅមន្ទី ពេទ្យបង្អែកខេត្ត។

លោកទេស លាប អធិការស្រុក សេសាន បានឲ្យដឹងនៅថ្ងៃទី២២ នេះថា ជនរងគ្រោះឈ្មោះ ស៊ុន ពេជ្រ (ហៅតុល) ភេទប្រុសអាយុ៥៤ឆ្នាំ រស់នៅ ភូមិរាជនុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង មកដល់ចំណុចខាង លើជនសង្ស័យបានធ្វើ សកម្មភាពប្រើកាំបិត បាំងតោ អាករជនរងគ្រោះ បម្រុងសម្លាប់ដោយមាន ការរើបម្រាស់ ប្រតប់ប្រតាយគ្នា ទើបរួចផុតពីរសេចក្តីស្លាប់ ព្រោះនៅទីនោះ នៅឆ្ងាយពីរផ្ទះពលរដ្ឋ យើងប៉ុន្មានទេ។

លោកបន្តថា ក្រោយពេលកើត ហេតុភ្លាមៗនោះ លោកក៍បានហៅរថយន្ត សង្រោះបន្ទាន់ដឹក ជនរងគ្រោះមកមន្ទី ពេទ្យបង្អែកខេត្ត ក្រុមគ្រូពេទ្យបាន ខិតខំដុតដៃ ដុតជើង ជួយសង្រោះរួចផុតពីរក្តីស្លាប់ហើយ ចំណែកម៉ូតូទ្រីម សង់សេរី(២០១៤) ពណ៍ខ្មៅត្រូវបាន ចោរនោះកាច់ស្លាកលេខ ចោល បំបាត់ភ ស្តុតាងហើយ។

លោកបញ្ចាក់ទៀតថា  ភ្លាមៗលោកក៍បានបញ្ចា កម្លាំងតាមរក នឹងខលស្ទាក់ រាយការណ៍ សមត្ថកិច្ចកងរាជអាវុធតាមកោល ដៅ នឹងអធិការក្រុង ស្រុក ដើម្បីសុំគិច្ចសហការ ជួយអន្តរាគមន៍ ស្ទាក់ចាប់ជនសង្ស័យ តាមភិនភាគ ដូចដែលប្រភព បាននៅកន្លែងកើតហេតុ ខាងលើ នឹងកោលដៅ ចោរប្លន់នោះបានចេញទៅ។

លោកបន្តថាក្រោយមក ឃើញតម្រុយជនសង្ស័យ ខាងលើ ទៅដល់ទឹកដីស្រុក សៀមបូក អធិការស្រុកសៀមបូក នឹងកងរាជ អាវុធហត្ថស្រុក សហការគ្នា ដេញចាប់ តែក្រោយមកជន សង្ស័នោះបានផ្តួលម៉ូតូ ចោលរត់ចូលព្រៃបាត់ បច្ចុប្បន្នសមត្ថកិច្ច កំពង់តាមស្រាវជ្រាវ រុករកជនសង្ស័យនោះ មកដាក់ទោសតាមច្បាប់ ឲ្យខានតែបាន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *