កងកំលាំងអាវុធ ហត្ថខេត្តតាកែវ បានចុះបង្រ្កាប ដំណាំកញ្ឆា បានជាង ៤ពាន់ដើម និងដកហូតកញ្ឆា ក្រៀមជាង ១០០គីឡូក្រាម​ នៅស្រុកគិរីវង់…

(ខេត្តតាកែវ)៖ កម្លាំងកងរាជអាវុធ ហត្ថខេត្តតាកែវ សហការជាមួយ និងអាជ្ញាធរស្រុក គីរីវង់ដោយមាន ការសម្របសម្រួល ពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តតាកែវបាន ចុះបង្ក្រាបទីតាំងចំការ ដំណាំកញ្ឆា៤ទីតាំង និងឃាត់ខ្លួនបានម្ចាស់ ចំការបានម្នាក់ការ ពីព្រឹកថ្ងៃទី២៣ខែវិច្ចការ ឆ្នាំ២០១៩នៅ ចំណុចជួរភ្នំបាយ៉ង កោស្ថិតក្នុងស្រុក គីរីវង់ខេត្តតាកែវ។

លោកឧត្តម សេនីយ៍ត្រី ឡា ឡៃ មេបញ្ជាកាកងរាជ អាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថាករណី ចុះបង្ក្រាបចំការ ដំណាំកញ្ឆាខាងលើ នេះមានចំនួន៤ទី តាំងសរុបមានដើម កញ្ឆាចំនួន៣៣៥០ដើម ហើយកម្លាំងជំនាញ រឹបអូសនិងដកហូតបាន កញ្ឆាក្រៀមបាន ចំនួន១៥បាវស្មើរ និង៩៨គីឡូរក្រាមព្រមទាំង រថយន្តម៉ាកហាយឡែ ឌ័រមួយគ្រឿងផងដែរ។

លោកឧត្តមសេនីយ៍ត្រី បានអោយដឹងបន្ថែមទៀតថា ការចុះបង្ក្រាបចំការ ដំណាំកញ្ឆាខាងកម្លាំង ជំនាញឃាត់ ខ្លួនបានម្ចាស់ចំការ បានម្នាក់មានឈ្មោះ ធីម ណា ភេទ​ប្រុស អាយុ ២៨ឆ្នាំ មុខរបបរមិនពិតប្រាកដ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្រោយពីចុះ បង្ក្រាបចំការកញ្ឆារ ខាងលើកម្លាំងជំនាញ បានប្រមូលវត្ថុតាង ដុតកម្ទេចរួមមានកញ្ឆា ចំនួន៣៣៥០ដើម និងរោងស្នាក់នៅ ចំការចំនួន២កន្លែងធំៗ និងអាងទឹកចំនួន៥ផងដែរ។

គួរបញ្ជាក់ថា តំបន់ជួរភ្នំបាយ៉ង់កោ ដែលស្ថិតនៅក្នុង ស្រុកគីរីវង់ ខេត្តតាកែវ គឺជាទីតាំងដាំ ដំណាំកញ្ឆាខុសច្បាប់ ដុះស្លែរាប់ សិបឆ្នាំមកហើយ ហើយបើទោះបីជាសមត្ថកិច្ច ប្រឹងប្រែង បង្រ្កាបយ៉ាងណា ក៏ជនខិលខូចនៅ តែបន្តលួចដាំដោយ នាំទៅលក់នៅប្រទេស វៀតណាម ដោយកញ្ឆាក្រៀម មួយគីឡូលក់បានក្នុង តម្លៃប្រមាណជាង ៥០០ដុល្លារ។

បច្ចុប្បន្នជនសង្ស័យ ដែលជាអ្នកចាំចម្ការ រួមនឹងវត្ថុតាងត្រូវបាន កំលាំងជំនាញកំពុង កសាងសំណុំ រឿងបញ្ជូនបន្ត ទៅកាន់សាលាដំបូង ខេត្តដើម្បីចាត់ការ បន្តទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *