មន្ត្រីជំនាញនៅខេត្តបន្ទាយ មានជ័យកំពុង បារម្ភពីការចាកចេញ របស់ហ្វូងសត្វស្លាបរាប់ម៉ឺន ក្បាលនៅចុងខែនេះនៅ ស្រុកមង្គលបូរី

(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីអាជ្ញាធរដែនដី មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានឲ្យដឹងថា សត្វ ស្លាបដែលទំស្នាក់នៅ ក្នុងចម្ការឯកជន មួយកន្លែងនៅក្បែរភ្នំ បន្ទាយនាងក្នុងស្រុក មង្គលបូរី នឹងមិនអាចរស់នៅ យូរតទៀតនោះទេ ហើយក៏មិន អាចនៅពង កូននៅទីនោះទៀតដែរ និងបំលាស់ទីទៅ នៅកន្លែងផ្សេង។

លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាល ព្រៃឈើបន្ទាយ មានជ័យបានឲ្យ ដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា សត្វស្លាបរាប់ម៉ឺន ក្បាលដែលបានទៅ ទំដេកនៅក្នុងដីចម្កា រក្បែរភ្នំបន្ទាយនាង នឹងមិនអាចស្នាក់នៅបាន យូរតទៅទៀតនោះទេ ព្រោះបណ្តាលមក មនុស្សធ្វើការរុកកួន ទីតាំងដែលសត្វរស់ នៅខ្លាំងពេកវានិង អាចបន្លាស់ទីចេញ ពីទីនេះនៅខែ ក្រោយនេះ។

លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត និងលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឲ្យដឹងដែរថា សត្វទាំងនោះ អាចនឹងចាកចេញពី តំបន់ភ្នំបន្ទាយនាង នៅអំឡុងចុងខែវិច្ឆិកានេះ។

គួរបញ្ជាក់ផងដែរ ថាកាលពីអំឡុងខែ កញ្ញាកន្លងមកថ្មីៗនេះ នៅតំបន់បន្ទាយនាង ខេត្តបន្ទាយមានជ័យ  មានសត្វស្លាបរាប់ម៉ឺន ក្បាលបានមកទំស្នាក់ នៅលើដើមឈើក្នុងចម្ការ ឯកជនមួយសត្វស្លាប រាប់ម៉ឺនក្បាលនេះ ក៏បានធ្វើឲ្យទេសចរជាតិ និងអន្តរជាតិជាច្រើន ចាប់អារម្មណ៍ទៅមើល ជាច្រើនាក់ផងដែរ។ព្រះតេជគុណ ងួន ចាន់រ៉ា គង់នៅវត្តមុនីសោភា ក្នុងស្រុកពញ្ញាឭ ខេត្តកណ្តាល មានសង្ឃដីកាឱ្យ ដឹងថា ព្រះអង្គបានមើល ព័ត័មានបានដឹងពី សត្វស្លាបទាំងនេះ ព្រមទាំងបានធ្វើឲ្យ ព្រះអង្គនិមន្តមកខេត្តបន្ទាយមានជ័យ ដើម្បីបានឃើញ ដោយផ្ទាល់ផងដែរ។

ចំណែកលោក ហ្សង់ ហ្វ្រង់ស្វ័រ ទេសចរមកពី ប្រទេសបារាំងបាន ឲ្យដឹងដែរថា លោកសប្បាយចិត្ត ណាស់នៅពេលបាន ឃើញផ្ទាល់នូវសត្វ ស្លាបដ៏ច្រើនសន្ធឹក សន្ធាប់ដូច្នេះ។

ប្រសិនបើដូចការ លើកឡើង របស់មន្ត្រីជំនាញ ដែលបានឲ្យដឹងថា សត្វទាំងនោះ នឹងចាកចេញពីតំបន់នោះ នៅអំឡុងចុងខែវិច្ឆិកានេះ វាគឺជារឿងគួរឲ្យសោក ស្ដាយមួយចំពោះពលរដ្ឋ ម្ចាស់ស្រុក ក៏ដូចជាទេសចរទាំងជាតិ និងអន្តរជាតិផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *