កំលាំងអាវុធហត្ថហត្ថ ស្រុកព្រះនេត្រព្រះចុះ បង្ក្រាបក្រុមយុវជនជក់ និងលក់គ្រឿងញៀន បានចំនួន៨ នាក់បញ្ជូនទៅតុលាការ

(ខេត្តបន្ទាយមានជ័យ)៖ ក្រុមយុវជន ៨នាក់ កំពុងធ្វើសកម្មភាព ជក់ និងលក់គ្រឿងញៀន យ៉ាងសកម្មត្រូវបានកម្លាំង មូលដ្ឋានកងរាជ អាវុធហត្ថ១ក្រុម ដឹកនាំដោយលោក វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជា ការមូលដ្ឋានកងរាជ អាវុធហត្ថស្រុក ព្រះនេត្រព្រះ បានចុះប្រតិបត្តិ ការបង្រ្កាបបានមួយ សំបុកនិងធ្វើ ការដកហូតវត្ថុតាង រួមមានគ្រឿងញៀន ២កូនថង់ ស ទូរស័ព្ទ៦គ្រឿង កាបូបដាក់លុយ២ នាឡិកា ៣គ្រឿង និងប្រដាប់ជក់ មួយកំប្លុសធំ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅចំណុចភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវបាន កំលាំងអាវុធហត្ថ ស្រុកបញ្ជូនមកទី បញ្ជាកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការ សាកសួរបន្ត។

កំលាំងជំនាញអាវុធ ហត្ថខេត្តក្រោយពី បញ្ចប់ការស៊ើប អង្កេតតាមការ ធ្វើតេស្តរកសារ ធាតុញៀន និងតាមចម្លើយ សារភាព ជនសង្ស័យអាចចោទ ប្រកាន់ពីបទ ចែកចាយ និងប្រើប្រាស់នូវ សារធាតុញៀន ដោយខុសច្បាប់ ជនសង្ស័យត្រូវបាន កម្លាំងជំនាញការិយាល័យ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំ រឿងបញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការ តាមច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *