អាវុធហត្ថក្រុង សិរីសោភ័ណឃាត់ ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន ២នាក់នៅកន្លែង ផ្សេងៗពីគ្នា

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់លួចជក់ និងលក់គ្រឿងញៀន ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ១ក្រុម ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានចុះបង្រ្កាបបាន នៅវេលាម៉ោង ១២យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនមេតំហ្វេតា មីនទឹកកក ចំនួន ១កូនថង់ ដែកកេះ១ និងម្នាក់ទៀត ចាប់ខ្លួនវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចក្រោយ សាលារៀនព្រហ៊ូត ស្ថិតនៅភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនមេតំហ្វេតា មីនទឹកកក ចំនួន១កូនថង់ទូរស័ព្ទម៉ាក samungពណ៌ស១គ្រឿង ម៉ូតូម៉ាកdream C125 ពណ៌ខ្មៅ ០១គ្រឿង ។

ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបាន បញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរបន្ត ។

មន្ត្រីអាវុធហត្ថ ជំនាញបានប្រាប់ឲ្យ ដឹងថាជនសង្ស័យ ១មានឈ្មោះ យន់ ទី ប្រុស ២៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជនសង្ស័យ ២មានឈ្មោះ ភាវ ភាក់ ប្រុស ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំភូមិថ្មី ស្រុកថ្មពួក។

ជនសង្ស័យទាំង២នាក់ ក្រោយពីបញ្ចប់ការ ស៊ើបអង្កេត តាមការធ្វើតេស្ត រកសារធាតុញៀន និងតាម ចម្លើយសារភាព ជនសង្ស័យអាច ចោទប្រកាន់ពីបទ ចែកចាយនូវសារ ធាតុញៀនដោយ ខុសច្បាប់ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ ការិយាល័យបទល្មើស គ្រឿងញៀនកងរាជ អាវុធហត្ថខេត្ត បានកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូង ខេត្តដើម្បីចាត់ការ តាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *