លោកអ៊ុំរាត្រី មន្ត្រីសធារណៈការ នគរបាលចរាចណ៍ ក្រុមយុវជនកាក បាតក្រហម បានចូលរួមទិវា អន្តរជាតិរំលឹក ដល់ជនរងគ្រោះ ស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍

(ខេត្តបន្ទាយមានជ័យ)៖ លោកអ៊ុំរាត្រីអភិបាល ខេត្តបន្ទាយមានជ័យ លោកគឹមសុវណ្ណ ប្រធានមន្ទីរសារណៈការចនិងដឹកជញ្ជូន លោកហឹុលរ៉ាយ៉ា អភិបាលក្រុងចសិរីសោភ័ណ លោកឧត្តមសេនីយ៍ ត្រី ង៉ាន់ ចិន្តា ស្នងការរង ទទួលផែនការងារចនគរបាលសណ្តាប់ធ្នាប់ លោកវរសេនីយ៍ឯកសនចគឹមសួគ៍ នាយការិយាល័យចរាចរណ៍ចផ្លូវគោក ប្រធានមន្ទីរ ជុំវិញខេត្ត អង្គភាពទាំង៣ មន្ត្រីរាជការ សិស្សានុសិស្ស ក្រុមយុវជនស្ម័គ្រ ចិត្តកាកបាតក្រហម និងបងប្អូនប្រជា ពលរដ្ឋទូទាំងក្រុង សិរីសោភ័ណ បានចូលរួម ទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះស្លាប់ ដោយគ្រោះថ្នាក់ចរាចរ ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នៅក្នុងសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកគឹមសុវណ្ណ បានមានប្រសាសន៍ថា ថ្ងៃនេះរដ្ឋាបាលសាលាខេត្ត មន្ត្រីសធារណៈការ នគរបាលចរាចណ៍ ក្រុមយុវជនកាក បាតក្រហមបានចូលរួម ប្រារព្វទិវាអន្តរជាតិ ដើម្បីរំលឹកដល់ជនរង គ្រោះស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី១៤នៅទូទាំងប្រទេស ដើម្បីឧទ្ទឹសកុសល ដល់វិញាណក្ខន្ធអ្នក ស្លាប់ជាច្រើនដោយគ្រោះ ថ្នាក់ចរាចរណ៍ដែល បានកើតឡើងនៅ លើផ្លូវជាតិ ផ្លូវក្នុងខេត្តក្នុង រយះពេល៩ខែ ដើមឆ្នាំ២០១៩នេះ។

លោកគឹមសុវណ្ណបាន បញ្ជាក់ឲ្យដឹងទៀតថា រយៈពេល៩ខែដើមឆ្នាំ ២០១៩នេះគ្រោះថ្នាក់ ចរាចរណ៍បានកើត ឡើង១៤៥ករណី ការិយាល័យ ជំនាញ៣៦ ករណី ក្រុងសិរីសោភ័ណ ៩ករណី ក្រុងប៉ោយប៉ែត២៦ករណី ស្រុកព្រះនេត្រព្រះ១៣ករណី ស្រុកមង្គលបូរី ២២ករណី ស្រុកអូរជ្រៅ៩ករណី ស្រុកភ្នំស្រុក ២ករណី ស្រុកស្វាយចេក១២ករណី ស្រុកម៉ាឡៃ ៦ករណី ស្រុកថ្មពួក ១០ករណី គ្រោះថ្នាក់ចរាចរណ៍ នេះភាគច្រើនកើត ឡើងមកពីកត្តាមនុស្ស ជិះក្នុងល្បឿនលឿន មិន គោរពសិទ្ធគ្នា ប្រជែងគ្នាក្នុងស្ថាន ភាពគ្រោះថ្នាក់បត់ ឆ្វេងមិនប្រយ័ត្ន ស្រវឹង មិនគោរពសញ្ញា មិនប្រកាន់ស្តាំ។

ផ្នែកមនុស្សស្លាប់ សរុប១១៧នាក់ ស្រី២៤នាក់ របួសធ្ងន់១៥៦ នាក់ស្រី២៧ នាក់របួសស្រាល ១៣៤នាក់ ស្រី៣៣នាក់ការងារផ្សព្វផ្សាយ បញ្ជៀចច្បាប់គ្រឿងញៀន អ្នកចូលរួម ២,២២៣នាក់ ស្រី៤៥៦នាក់។

ក្នុងនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ដែរ ថាក្រោយពីមន្ត្រី ជំនាញធ្វើការផ្សព្វផ្សាយ បើកយុទ្ឋនាការឲ្យ ពាក់មួក សុ វត្តិភាព ដល់មន្ត្រីរាជការ សិស្ស និងប្រជាពលរដ្ឋនេះ កន្លងមកឃើញថាមាន ការកាត់បន្ថោយ គ្រោះថ្នាក់ចរាចរណ៍ ជាច្រើនជូន ប្រជាពលរដ្ឋ។

ហើយយុទ្ឋនាការ ពាក់មួក សុ វត្តិភាព ឆ្នាំ ២០១៩នេះខាង មន្ទីរសាធារណះខេត្ត បន្ទាយមានជ័យ បាន ចែក មួកសុវត្តិភាព ជូនបងប្អូនប្រជាពល រដ្ឋក្នុងខេត្តនិងអប់ រំពីច្បាប់ចរាចរណ៍ ផ្លូវគោកដល់ប្រជាពល រដ្ឋឲ្យចូលរួមគោរព ច្បាប់ចរាចរណ៌ទាំង អស់គ្នាដើម្បីចូល រួមកាត់បន្ថយ គ្រោះថ្នាក់ ចរាចរណ៍ ។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាលោកមិន ចង់ឃើញ បងប្អូន ប្រជាពលរដ្ឋណាមាន គ្រគ្រោះថ្នាក់ដោយសារ គ្រោះថា្នក់ចរាចរណ៍ នេះឡើយសូមឲ្យធ្វើ ចរាចរណ៍ត្រូវពាក់ មួកសុវត្តិភាពទាំងអស់ គ្នាមិនត្រូវ បើកបរទាំងមាន ភាពស្រវឹង ជៀសវាង ជិះម៉ូតូវ៉ាស្តាំ ចំព្រោះបងប្អូនដែល ជិះរថយន្តវិញត្រូវដាក់ ខ្សែក្រវ៉ាត់ឲ្យបាន ត្រឹមត្រូវមុនចេញ ដំណើទោះជិត ឬឆ្ងាយក្តី ដើម្បី សុវត្តិភាព បងប្អូន។

ក្នុង ឪកាសនោះលោក បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំង អស់សូម ឲ្យ ចូលរួម គោរព ច្បាប់ ចរាចរណ៍ ទាំងអស់ គ្នា ដូចជាត្រូវ ចេះ បើកបរ ឲ្យ បាន ត្រឹមត្រូវ ជាដាច់ខាត ត្រូវ ពាក់មួក សុវត្ថិភាព ជានិច្ច ត្រូវ ពាក់ ខ្សែក្រវ៉ាត់ ត្រូវ ប្រកាន់ ស្តាំ ជានិច្ច ត្រូវ ត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស យានយន្ត ជានិច្ច ត្រូវ ប្រុងប្រយ័ត្ន ជានិច្ច ត្រូវ រក្សាទុក ផ្លូវ ថ្មើរជើង ។

នៅចុងបញ្ចប់កម្មវិធី លោកអ៊ុំរាត្រី មន្ត្រីសធារណៈការ នគរបាលចរាចណ៍ ក្រុមយុវជនកា កបាតក្រហម បានឧទ្ទិស កុសល ជូន ដល់ អ្នក ដែល ស្លាប់ ដោយសារ គ្រោះ ចរាចរណ៍ ផ្លូវគោក ទាំងអស់ឲ្យទៅ កាន់សុភិតិភព កំបីឃ្លាងឃ្លាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *