(ខេត្តពោធិ៍សាត់)៖ បុរសជនជាតិចិនម្នាក់ សង្ស័យជំពាក់លុយគេ ច្រើនពេកគ្មានលុយសង គេទើបសម្រេចចិត្ត លោតពីលើអាគារបញ្ចប់ ជីវិតខ្លួនឯងបង្ករអោយមាន ការភ្ងាក់ផ្អើលអ្នក ជិតខាងទាំងព្រឹក ហេតុការនេះកើតឡើង កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ ២០១៩ វេលាម៉ោង៥និង៤៥ នាទីនៅចំណុច អាគារលេខ៨ស្ថិត ក្នុងភូមិសង្គមថ្មីឃុំថ្មដា ស្រុកវាលវែងខេត្តពោធិសាត់។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាសពជន រងគ្រោះនេះមាន ឈ្មោះ GONG PHENG ភេទប្រុស អាយុ២២ឆ្នាំ ជាជាតិចិនមានមុខ របរជាបុគ្គលិកអនឡាញ ស្នាក់នៅក្នុងភូមិសង្គមថ្មី ឃុំថ្មដាស្រុកវាល វែងខេត្តពោធិសាត់បាន លោតពីលើអាគារស្នាក់ នៅកម្ពស់៣ជាន់បណ្តាល អោយស្លាប់នៅនិងកន្លែង។
សមត្ថកិច្ចបាន ប្រាប់អោយដឹងទៀត ថាបើយោងតាមការបក ស្រាយបំភ្លឺពីជនជាតិ ចិនចំនួន៤នាក់ដែលរស់នៅ ក្នុងបន្ទប់ជាមួយគ្នាបាន ប្រាប់អោយដឹងថាកាល ពីមុនកើតហេតុ០៣ ថ្ងៃមុនមានជនជាតិ ចិនបានវិឆាត ទំនងទាលុយ (មិនដឹងចំនួនប៉ុន្មាន) លុះថ្ងៃកើតហេតុម៉ោង ០២និង០០នាទីរំលង់ អាធ្រាតគេឃើញ ជនរងជនជាតិរូប នេះបាននិយាយទូរស័ព្ទ តាមវីឆាតតែមិនដឹង និយាយរឿងអ្វីទេស្រាប់ តែមិនបានប៉ុន្មានម៉ោង ក្រោយមកស្រាប់តែផ្អើល ឆោឡោឃើញជនរង គ្រោះលោតសម្លាប់ ខ្លួនពិលើអាគារ តែម្តងទៅ។
សមត្ថកិច្ចបាន អោយដឹងបន្ថែមទៀត ថាមូលហេតុជនរង គ្រោះលោតសម្លាប់ខ្លួននេះ បើយោងតាមកា រៀបរាប់ ពីជនជាតិចិននៅ បន្ទប់ជាមួយគ្នាជនរង គ្រោះទំនងជាជំពាក់លុយ គេច្រើនពេកគ្មានវិធីដោះ ស្រាយក៏សម្រេចចិត្តលោត ពីលើអាគារកម្ពស់៣ជាន់ បណ្តាលអោយស្លាប់តែម្តង។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយក ទៅរក្សារទុកនៅក្នុង វត្តមួយកន្លែងក្នុងឃុំថ្មដា រងចាំសាច់ញាតិមក ទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី របស់ជនជាតិចិន៕