រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្វធ្វើទិវាអន្តរ ជាតិរំលឹកដល់ជនរង គ្រោះដោយគ្រោះ ថ្នាក់ចរាចរណ៍លើក ទី១៤

(ខេត្តកំពង់ឆ្នាំង)៖ ទិវាអន្តរជាតិខួបលើក ទី១៤រំលឹកដល់ជន រងគ្រោះ ដោយគ្រោះថ្នាក់ ចរាចរណ៍នាឆ្នាំ នេះខេត្តកំពង់ឆ្នាំង បានប្រាព្វធ្វើឡើងយ៉ាង អធិកធមក្រោម អធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិ បាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ឡុង ឈុន ឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមាន ការចូលរួមពីសំណាក់ លោក លោកស្រីជាប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ។

នៅក្នុងទិវានេះ បាននិមន្តព្រះសង្ឃ បង្សុកូលឧទ្ទិស កុសលផលបុណ្យ ដល់អ្នកដែលស្លាប់ ក្នុងឩប្បត្តិហេតុគ្រោះ ថ្នាក់ចរាចរណ៍ផងដែរ ។

លោកឆាយ លាភា ប្រធានមន្ទីរសា ធារណការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានអោយបញ្ជាក់ ទៀតថា ករណីគ្រោះ ថ្នាក់ចរាចរណ៍នៅ ខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល កន្លងមកនេះ គឺបានកើតឡើង ដោយត្តាបីយ៉ាង ទី១ គឺផ្តើមឡើងដោយ កត្តាមនុស្ស ទី២.កត្តាយានជំនិះ និងទី៣.កត្តាផ្លូវ ។

ដើម្បីចូលរួមទប់ ស្កាត់ករណីគ្រោះ ថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ឆ្នាំង អោយនៅកំរិតទាប នោះ លេខា ធិការដ្ឋានសុវត្ថិភាពចរាចរណ៍ ខេត្តបានយកចិត្តទុក ដាក់ ចុះផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក ដល់អ្នកប្រើប្រាស់ផ្លូវ និងបានបន្ត នូវយុទ្ធនាការពាក់ មួកសុវត្ថិភាព ស្ទើរគ្រប់ទីកន្លែង នៅក្នុងខេត្តកំពង់ឆ្នាំង ផងដែរ  ។

ហើយនៅក្នុងរយៈ ពេល៩ខែឆ្នាំ២០១៩នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ បើគិតនៅក្នុង រយៈពេលដូចគ្នា នឹងឆ្នាំ២០១៨ ។

មានប្រសាសន៍នៅ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំងបានគូស បញ្ជាក់ថា ការប្រារព្វធ្វើទិវា អន្តរជាតិរំលឹក ដល់ជនរងគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ធ្វើឡើងសំដៅជួយ ពញ្ញាក់ អារម្មណ៍ប្រជាពលរដ្ឋ គ្រប់រូបឲ្យយល់ដឹងពី ហានិភ័យនៃគ្រោះ ថ្នាក់ចរាចរណ៍ ដែលបណ្តាលពីការ បើកបរធ្វេសប្រហែស មិនគោរពច្បាប់ ដូចជាបើកបរហួស ល្បឿនកំណត់ មិនគោរព សិទ្ធិអាទិភាព  ការបត់ឬជែង ប្រថុយប្រថាន បើកបរ ក្រោមឥទ្ធិពលនៃគ្រឿង ស្រវឹង ការដឹកលើសទំងន់ កំណត់ការបើកបរ មិនពាក់មួកសុវត្ថិភាព ឬមិនពាក់ខ្សែ ក្រវ៉ាត់ជាដើម។

ឯកឧត្តមបាន បញ្ជាក់ទៀតថា ទិវានេះ ក៏ជួយជំរុញនិង លើកទឹកចិត្តឲ្យ មានការចូលរួម ពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ដើម្បីទប់ស្កាត់ កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតទាប ដែលនេះ គឺជាបំណងប្រាថ្នា របស់រាជរដ្ឋាភិ បាលកម្ពុជា និងរបស់អង្គការ សហប្រជាជាតិ ដែលបានកំណត់ យកថ្ងៃសប្តាហ៍ទី៣ នៃវិច្ឆិការៀងរាល់ឆ្នាំ សម្រាប់ពិភពលោក ទាំងមូលចូលរួម រំលែកទុក្ខលំបាក នៃគ្រួសារសាច់ញាតិ  របស់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ និងរំលឹកដាស់តឿន ដល់មនុស្សជាតិឲ្យខិត ខំធ្វើយ៉ាងណា ឲ្យបញ្ជៀសនូវ បញ្ហាដ៏សោក សៅនេះ អោយស្របតាម កម្មវិធីនយោបាយរបស់រាជ រដ្ឋាភិបាល និងសេចក្តី សម្រេចរបស់អង្គ ការសហប្រជាជាតិ ស្តីពីទសវត្សរ៍ សុវត្តិភាពចរាចរណ៍ ផ្លូវគោកនិងកាត់ បន្ថយអ្នកស្លាប់ អោយបាន៥០ភាគរយ  ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ឆ្នាំង បានបានចែកជូនអំណោយ ជាថវិកា និង មួកសុវត្ថិភាព ដល់ជនពិការ ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលបានចូលរួមផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *