រថយន្តដឹកពលករ ខ្មែរបុកនិងរថយន្ត អ្នកធ្វើដំណើរបណ្តាល ឲ្យមានមនុស្សរងរបួស ធ្ងន់និងស្រាល ចំនួន១៥នាក់ក្នុងនោះ មានកុមារ៣នាក់

(ប្រទេសថៃ)៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបានកើត ឡើងនៅប្រទេសថៃ រវាងរថយន្តដឹក ពលករទៅធ្វើការបេះ ផ្លែមៀនបុកជាមួយរថយន្ត អ្នកធ្វើដំណើរបណ្ដាល ឲ្យមានពលករខ្មែរ រងរបួសចំនួន១៥នាក់ ក្នុងនោះមានកុមារង របួសចំនួន3នាក់ផងដែរ នៅវេលាម៉ោង១០យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្លូវជាតិវ៉ាងណាមយ៉េន ត្រង់ផ្លូវបំបែកសួនប៉ា នៅក្នុងស្រុកវ៉ាងណាមយ៉េន ខេត្តស្រះកែវ ប្រទេសថៃ។

បើតាមការអះអាងរបស់ តំរួតនៅស្រុកថៃបានឲ្យ ដឹងថានៅមុនពេលកើត ហេតុនោះមានរថយន្ត ដឹកពលករខ្មែរ ធ្វើការបេះផ្លែមៀន១ ក្រុមលុះបើកទៅដល់ចំណុច កើតហេតុនោះស្រាប់តែ បើកទៅបុកនិងរថយន្ត អ្នកធ្វើដំណើរបណ្ដាល ឲ្យមានពលករខ្មែរ ជិះនៅក្នុងរថយន្តនិង អ្នកដំណើរជិះក្នុងរថយន្ត បានរងរបួសរណូក រណែលពេញថ្នល់ ជាតិសមត្ថកិច្ច រាប់មនុស្សឃើញ ចំនួនរបួស ធ្ងន់ ស្រាល ១៥នាក់ ក្នុងនោះដែរមាន កុមារងរបួសចំនួន 3នាក់ផងដែរ ។

តម្រួចថៃបានបញ្ជាក់ ឲ្យដឹងទៀតថាក្រោយ ពីកើតហេតុហើយ ជនរងគ្រោះត្រូវបានអាជ្ញាធ រមូលដ្ឋានជួយ ដឹកបញ្ជូនទៅមន្ទីរ ពេទ្យដើម្បីសង្គ្រោះបន្ទាន់ ចំណែករថយន្តសមត្ថកិច្ចថៃ អូសយកទៅរក្សាទុក ដើម្បីដោះស្រាយនៅ ពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *