បុរសម្នាក់បើកម៉ាសុីនច្រូ តស្រូវប៉ះចំម៉ីនតោន បណ្តាលឲ្យផ្ទុះអ្នកបើក ម៉ាសីុនច្រូងរបួសធ្ងន់ ដាច់ដៃម្ខាង

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់បើកម៉ាសុីន ច្រូតស្រូវនៅស្រែប៉ះ ចំម៉ីនតោនបណ្តាលឲ្យផ្ទុះ ខ្ទេចអស់កង់ច្រវ៉ាក់ និងអ្នកបើកម៉ាស៊ីន ច្រូតរបួសធ្ងន់ដាច់ ដៃម្ខាងនៅវេលាម៉ោង ៣ល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច វាលស្រែ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ស្រុកអូរជ្រៅបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹងថា ជនរងមានគ្រោះឈ្មោះ ជ្រុន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរកុំក្រោម ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។

លោកវរសេនីយ៍ត្រី ជា ពិសីបានបញ្ជាក់ឲ្យ ដឹងអៀតថានៅមុពេលកើត ហេតុនោះជនរងគ្រោះ បានបើកម៉ាស៊ីន ច្រូតស្រូវទៅច្រូតស្រូវ នៅស្រែនៅចំណុចឆ្ងាយ ពីភូមិចំងាយប្រហែល ៨០០ម៉ែត្រកំពង់តែច្រូតស្រូវ សុខស្រាប់តែបើកកិន លើម៉ីនតោនបណ្តាល ឲ្យផ្ទុះតែម្តងធ្វើឲ្យជន រងគ្រោះរបួសដាច់ដៃស្តាំ ត្រឹមដើមដៃចំណែកម៉ា សុីនច្រូតដាច់ច្រវ៉ាក់ខ្ទេច។

ក្រោយពីកើតហេតុ ហើយជនរងគ្រោះត្រូវ បានគេជួយដឹកយក ទៅមន្ទីរពេទ្យនៅ ស្រុកថៃដើម្បីសង្គ្រោះ បន្ទាន់ភ្លាមៗផងដែរ។

ចំណែកម៉ាស៊ីនច្រូត ស្រូវម៉ាកគូបូតា ពណ៌សសមត្ថកិច្ចឲ្យ ម្ចាស់ រក្សាទុកនៅកន្លែងកើត ហេតុដដែលមិន បានយកទៅរក្សា ទុកនៅអធិការនោះទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *