អាជ្ញាធរនិងសមត្ថកិច្ច ចុះបង្ក្រាបអ្នកភ្នាល់ សុីសងល្បែងតាមអនឡាញ និងបៀរអាប៉ោងមកធ្វើ កិច្ចសន្យាអប់រំលើកទី១

(ខេត្តបន្ទាយមានជ័យ)៖ កំលាំងអាជ្ញាធរក្រុង កម្លាំងនគរបាល អធិការដ្ឋានក្រុង សហាករណ៍ជាមួយ កម្លាំងកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ចុះបង្ក្រាបអ្នកភ្នាល់សុ ីសងល្បែងតាមអនឡាញ និងបៀរអាប៉ោងល្បែង មាន់ជល់ ប្រដាល់តាមអនឡាញ និងធ្លាប់លេងល្បែងបៀរ អាប៉ោងពីមុនមកធ្វើ កិច្ចសន្យានិងអប់រំលើកទី១ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ សាលាក្រុងសិរីសោភ័ណ។

លោកហឹុល រ៉ាយ៉ា អភិបាលក្រុងនិង ជាប្រធានគណះបញ្ជាការ កងឯកភាពរដ្ឋបាលក្រុង សិរីសោភ័ណមាន​ប្រសាសន៍ថាតាមបទ បញ្ជារបស់លោកអ៊ុំ រាត្រី អភិបាលខេត្តនិង ជាប្រធានគណៈបញ្ជាការកងឯក ភាពរដ្ឋបាលខេត្តបាន ចេញបទបញ្ជាឲ្យចុះបង្ក្រាប នូវករណីមនុស្សរាប់សិបនា ក់ប្រមូលផ្តុំគ្នាលួច បន្លំលេងភ្នាល់លើល្បែង មាន់ជល់តាមអនឡាញ លេងបៀរ អាប៉ោងជាដើមនៅ ទីតាំងផ្ទះរបស់ឈ្មោះគក់ សំណាង ភេទប្រុសនៅភូមិ២ សង្កាត់កំពង់ស្វាយក្រុង សិរីសោភ័ណក្នុងការចុះ បង្ក្រាបនោះកម្លាំងសមត្ថកិច្ច បានប្រមូលមធ្យោបាយ មានម៉ូតូ២៥គ្រឿង រថយន្ត១គ្រឿង ព្រមទាំងមនុស្ស១៤នាក់ មកសាលាក្រុង សិរីសោភ័ណ ហើយស្នើរកិច្ច សហការ សម្របសម្រួល លោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្តដើម្បីអប់រំ និងកត់ឈ្មោះធ្វើកិច្ចសន្យា ហើយឲ្យត្រឡប់ ទៅផ្ទះសម្បែងវិញ ដើម្បីកុំឲ្យប្រព្រឹត្តិ កំហុសនិងបទល្មើស ដូចខាងលើនេះបន្តទៀត ។

លោក ហឹុល រ៉ាយ៉ា បាន និយាយបន្តថា នេះជាការអនុគ្រោះ យោគយល់ដើម្បីឲ្យអ្នក ប្រព្រឹត្តិខុសចេះកែប្រែ ប៉ុន្តែបើ មិនរាងចាល ទេនោះនិងរឹប រូសហើយប្រព្រឹត្តិ ល្មើសធ្ងន់ធ្ងរ ជាងនេះ នៅលើកក្រោយ ទៀតអាជ្ញាធរមាន សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់គឺកសាង សំណុំរឿងបញ្ជូនទៅតុលាការ ឲ្យឃុំឃាំងតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *