(ខេត្តស្ទឹងត្រែង)៖ រថយន្តប៉ាកុងដឹកឈើ ចំនួន៣គ្រឿងនិង ត្រាក់ទ័រអូសឈើ ចំនួនមួយគ្រឿងត្រូវ បានកម្លាំងកងរាជ អាវុធហត្ថខេត្តស្ទឹងត្រែង ចុះបង្ក្រាបនិងរឹបអូស បានពីស្រុកចំនួន៣ ក្នុងខេត្តស្ទឹងត្រែងនិង បានដុតកម្ទេចចោល កាលពីយប់ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជារ ផ្ទាល់ដោយឯកឧត្តម អៀង វ៉ាន់ឌី មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ស្ទឹងត្រែង។
សមត្ថកិច្ចបាន ប្រាប់គេហទំព័រប្រម៉ាញ់ ជាយដែនយើងអោយ ដឹងថាក្នុងកិច្ចប្រតិបត្តិការ នេះកម្លាំងអាវុធហត្ថ ខេត្តសហការណ៍ ជាមួយកម្លាំងនគរបាល រដ្ឋបាលព្រៃឈើ ព្រមទាំងមន្ត្រីបរិស្ថាន និងអាជ្ញាធរដែនដី ក្រោមការសម្របសម្រួល ពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង តំណាងអយ្យការអម សាលាដំបូងខេត្តស្ទឹងត្រែង និអនុវត្តន៍តាមបទ បញ្ជាររបស់នាយឧត្តម សេនីយ៍ សៅ សុខា មេបញ្ជារការរងនៃ កងយុទ្ធពលខេរៈភូមិន្ទ និងជាមេបញ្ជារការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណៈកម្ម ការជាតិដើម្បីទប់ ស្កាត់និងបង្ក្រាប បទល្មើសធន ធានធម្មជាតិ។
សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានចុះ រុករកនិងបានត្រួតពិនិត្យរក ឃើញរថយន្តប៉ាកុង ដឹកឈើសរុបចំនួន៤គ្រឿង និងត្រាក់ទ័រអូសឈើ ចំនួន១គ្រឿងដែល ក្នុងនោះរក ឃើញនៅស្រុក សៀមប៉ាង ចំនួន០៣ គ្រឿងរួមមា នត្រាក់ទ័រមួយគ្រឿង ហើយនៅចំណុច ភូមិសៀមប៉ាង ឃុំសេកុង ក្រុងស្ទឹងត្រែង០១ គ្រឿងនិងនៅ ចំណុចភូមិព្រែក សង្កាត់ស្ទឹងត្រែង និង០១គ្រឿងទៀត នៅភូមិកោះសំពាយឃុំកោះសំពាយ ស្រុកសៀមបូក ។
ក្នុងកិច្ចប្រតិបត្តិការ រុករករហូតមកដល់ យប់ថ្ងៃដដែលនេះដែរ សមត្ថកិច្ច បានសម្រេចដុត កម្ទេចចោល មធ្យោបាយប្រព្រឹត្ត បទល្មើសដឹកឈើ ចំនួន០៣ គ្រឿង រួចមកហើយ។
ហើយការដុតបំផ្លាញ មធ្យោបាយដឹកឈើពេល នេះនិងពេលកន្លងមក លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បី ទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ បានថ្លែងអោយដឹងថា វិធានការក្តៅមួយនេះ ត្រូវបានធ្វើឡើងដោយ មិនបានឃ្លាតឆ្ងាញ ពីច្បាប់នោះឡើយ ហើយក៏បាន អប់រំជាច្រើនលើក ច្រើនសាររួចហើយ ទើបឈានដល់ការដុតបំផ្លាញ។
សូមបញ្ជាក់ផងដែរថា រយៈពេលប៉ុន្មានថ្ងៃនេះ កម្លាំងគណៈកម្មការ ជាតិដើម្បីទប់ ស្កាត់និងបង្ក្រាប បទល្មើសធនធាន ធម្មជាតិ បានបញ្ចេញប្រតិបត្តិ ការទ្រង់ទ្រាយធំ បង្ក្រាបនៅតាមខេត្ត ជាប់ព្រំដែន រួមមាន ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងជាដើម រហូតមានការ ចាប់ខ្លួនមនុស្ស, មានដីកាកំពុង តាមចាប់អ្នកពាក់ព័ន្ធ និង រឹបអូសរថយន្ត បានជាច្រើនគ្រឿង រហូតដុតបំផ្លាញ ចោលផងដែរ៕ ដោយលោក មុត ចន្រ្តា