រដ្ឋបាលខេត្តកែប ប្រារព្ធទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤

(ខេត្តកែប)៖ ទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក លើកទី១៤ ដែលរៀបចំឡើងដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ត្រូវបានប្រារព្ធឡើង នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងសាលប្រជុំ ធំសាលាខេត្តកែប ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូល រួមពីសំណាក់ លោកអភិបាលរង ខេត្ត លោក លោកស្រីសមាជិក ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក កម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស គ្រប់វិទ្យាល័យ។

លោក ម៉ម ទូច ប្រធានមន្ទីរសា ធារណការនិងដឹក ជញ្ជូនខេត្តកែប និងជាប្រធានលេខា ធិការដ្ឋានគណៈកម្មការ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្តកែប បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ ខេត្តកែបមានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង៧៣លើក បើធៀបនឹង៩ខែដូចគ្នា ក្នុងឆ្នាំ២០១៨ កើតឡើង ៤៨ លើក គឺកើនឡើង២៥លើក ស្មើនឹង៤២%។

ចំនួនមនុស្សស្លាប់ ៩នាក់ ស្រី២នាក់ កើន២នាក់ បើធៀប៩ខែដើមឆ្នាំ២០១៨ ចំពោះគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងកន្លង មកភាគច្រើនផ្តើមដោយ សារកត្តាមនុស្ស គឺការបើកបរមិន គោរពច្បាប់ បើកបរក្នុងស្ថាន ភាពស្រវឹង បើកបរធ្វេសប្រហែស ប្រើល្បឿនលើសកំណត់ ដែលងាយបង្កឱ្យ កើតមានគ្រោះ ថ្នាក់ជាញឹកញាប់។

ដោយឡែកកត្តាយានយន្ត ដូចជាយានយន្ត មានលក្ខណៈមិនគ្រប់គ្រាន់ ហ្វ្រាំងមិនសីុ សំបកយានយន្ត គ្មានគុណភាព គ្មានផ្លាកសញ្ញាភ្លើង សម្គាល់គ្រប់គ្រាន់ លើសពីនេះបើនិយាយ ពីកត្តាផ្លូវថ្នល់ គឺការបើកបរប្រើ ល្បឿនខ្លាំងនៅ ចំណុចផ្លូវកោង ផ្លូវជង្ហុគ ផ្លូវឬស្ពាន កំពុងសាងសង់ ដោយអ្នកបើកបរ មិនបានដឹងជាមុន។

ថ្លែងក្នុងក្នុងឱកាសនោះ លោក កែន សត្ថា អភិបាលខេត្តកែប បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងស្ថាន ភាពគ្រោះថ្នាក់ចរាចរណ៍ យ៉ាងធ្ងន់ធ្ងរនាពេល បច្ចុប្បន្ននេះ លោកស្នើដល់ប្រជា ពលរដ្ឋទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ ទាំងអ្នកថ្មើជើង ទាំងអ្នកបើកបរយាន យន្តគ្រប់ប្រភេទ ខិតខំផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមានភាពអនាធិបតេយ្យមិនគោរពច្បាប់ មកប្រកាន់យកនូវឥរិយាបថដែលមានសណ្តាប់ធ្នាប់របៀបរៀបរយ ចេះអធ្យាស្រ័យគ្នា និងគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា។

លោកបានបន្តថាគ្រោះថ្នាក់ ចរាចរណ៍ដែលកើតឡើង ផ្តើមដោយសារកត្តាបីយ៉ាង គឺកត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវថ្នល់ ប៉ុន្តែមូលហេតុចម្បង គឺជាកត្តាមនុស្សនេះឯង ដែលប្រើប្រាស់ ផ្លូវមិនគោរពច្បាប់ ដូចជាការបើក បរហួសល្បឿនកំណត់ ការបើកបរដោយ ធ្វេសប្រហែស និងការបើកបរក្នុង ពេលស្រវឹងជាដើម។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានជំរុញដល់សមត្ថកិច្ច ជំនាញពាក់ព័ន្ធគ្រប់ លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងនិង រឹតបន្តឹងការអនុវត្តច្បាប់ បទបញ្ញតិ្តចរាចរណ៍ បន្ថែមទៀត ដើម្បីឱ្យក្លាយជាមធ្យោ បាយដ៏មាន ប្រសិទ្ធភាព សម្រាប់ ជំរុញការកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ឱ្យនៅកម្រិត ទាបបំផុត សំដៅចូលរួមការអភវឌ្ឍន៍ សង្គមឆ្ពោះទៅកាន់ការកាត់ បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ក្រោមការដឹកនាំ ប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *