ខេត្តកំពតប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុ គណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្ត បានអញ្ជើញជាអធិបតីក្នុ ងពិធីប្រារព្ធទិវាអន្តរជាតិ រំលឹកដល់ជនរង គ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី ១៤។

ពិធីនេះបានប្រព្រឹត្ត ទៅដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំក្នុងខេត្ត មន្ទីរអង្គភាពមន្ត្រីរាជការ ជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកសមត្ថកិច្ចកង កម្លាំងទាំងបី សិស្សនិស្សិត និងយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម ប្រមាណជិត ៣០០នាក់។

លោកជីញ គួងប្រធានមន្ទីរ សាធារណការនិងដឹក ជញ្ជូនខេត្តនិងជាប្រធាន លេខាធិការដ្ឋានគណៈកម្ម ការសុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្តកំពត បានធ្វើរបាយការណ៍ ឲ្យដឹងថា នៅក្នុងរយៈពេល៩ ខែដើមឆ្នាំ២០១៩ នេះស្ថានភាពគ្រោះ ថ្នាក់ចរាចរណ៍នៅក្នុង ខេត្តកំពតមានចំនួន ១៩២ ករណីក្នុង នោះស្លាប់ ៤៦ នាក់របួសធ្ងន់១៣៧នាក់ របួសស្រាល ១០៥នាក់។

ករណីបង្កគ្រោះថ្នាក់មាន រថយន្តខូចកម្រិត ស្រាល៧៧ គ្រឿងរថយន្ត ខូចកំរិតធ្ងន់៧៣ ម៉ូតូខូចកំរិតធ្ងន់១៥៦គ្រឿង។

ក្នុងនោះមិនពាក់ មួកសុវត្ថិភាព ១៣១ នាក់ បើកបរហួស ល្បឿនកំណត់ ២៨ករណីមិន ប្រកាន់ស្ដាំ៤១ករណី មិនគោរពសិទ្ធិ ២៣ករណី ប្រជែងគ្រោះថ្នាក់៣២ ករណី ស្រវឹង៨ករណី បត់ឆ្វេងស្តាំមិនប្រយ័ត្ន ២៣ករណី ខូចហ្វ្រាំង៥ករណី ខូចចង្កូត៥ករណី ផ្ទុះកង់២ករណី បញ្ហាសុខភាព១២ករណី បើកថយក្រោយមិន ប្រយ័ត្ន០១ករណី និងផ្សេងៗ៥ករណី។

មានប្រសាសន៍ក្នុង ឱកាសនោះ លោក ជាវ តាយអភិបាលខេត្តនិ ងជាប្រធានអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្ត បានលើកបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមមួយ ក្នុងដំណើរការអភិវឌ្ឍ ប្រទេសជាតិនិងការ កាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ ព្រមទាំងប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ នៅលើដងផ្លូវសាធារណៈទៀតផង។

ប៉ុន្តែទោះបីយ៉ាងណាលោក អភិបាលខេត្តក៏បានបញ្ជាក់ថា ដោយយោង តាមទិន្នន័យ របស់លេខាធិការដ្ឋានគណកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវ គោកខេត្ត អាចឆ្លុះបញ្ចាំងបាន ថាស្ថានភាព គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក នៅក្នុងខេត្តកំពត ពីមួយឆ្នាំ ទៅមួយឆ្នាំគឺ មានការថយចុះ។

ជាមួយនេះ លោក ជាវ តាយ អភិបាលខេត្តក៏បានចាត់ ទុកទិវាដ៏មានសារៈសំខាន់ នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពី សកម្មភាពនៃការចូលរួម ជាមួយ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការទប់ស្កាត់និងការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងតែកើន ទ្បើងឥតឈប់ឈរ ជារៀងរាល់ឆ្នាំ ហើយលោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្ត អង្គការ និងក្រុមហ៊ុនឯកជន នានាដែលបាន ជួយឧបត្ថម្ភ សម្ភារៈ ថវិកានិងស្មារតី កន្លងមកពិសេសក្នុងការរៀប ចំកម្មវិធីនៅពេលនេះ។

លោកអភិបាលខេត្តក៏បាន បន្តអំពាវនាវដល់ អង្គការជាតិ អន្តរជាតិ ប្រទេស ផ្តល់ជំនួយ ក្រុមហ៊ុនឯកជន ក្នុងស្រុក និងបរទេស ព្រមទាំងដៃគូរ ផ្សេងៗទៀត មេត្តាជួយឧបត្ថម្ភ ដល់អនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្តកំពត ថែមទៀតនូវថវិកា សម្ភារៈ និងបច្ចេកទេស ដើម្បីផ្តល់លទ្ធភាព ក្នុងការអនុវត្តន៍ ឱ្យបានដោយជោគជ័យ នូវផែនការស កម្មភាពរបស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ទាំង៨ចំណុច ឲ្យទទួលបាន ប្រសិទ្ធភាពបំផុត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *