កិច្ចប្រជុំអំពីសំណើ សុំគោលការណ៍វិនិយោគ អភិវឌ្ឍន៍លំនៅស្ថាន បែបទេសចរណ៍ឆ្នេរព្រែក

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំប្រាសាទ ព្រះវិហាររបស់សាលា ខេត្តកំពត បានរៀបចំកិច្ចប្រជុំ លើសំណើសុំគោល ការណ៍អនុញ្ញាតវិនិយោគ អភិវឌ្ឍន៍លំនៅស្ថានបែប ទេសចរណ៍តំបន់ពយ ក្បាលរមាស ឃុំត្រពាំងសង្កែ និងកោះតូចទាំងពីរ ឃុំកំពង់សំរោង និងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតរបស់ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT។

កិច្ចប្រជុំនេះស្ថិត ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការអញ្ជើញ ចូលរួមពីសំណាក់ លោក ប៉ឹល កុសល អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ព្រមទាំងមន្ត្រីនៃមន្ទីរជំនាញ អភិបាលស្រុកទឹកឈូ នាយកទីចាត់ការអន្តរវិស័យ ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបទៀត។

លោក ដាញ់ សារី អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពតបានបញ្ជាក់ថា  ក្រុមហ៊ុនTARGET ESTATE and ASSET MANAGEMENTបានស្នើសុំ៦ទីតាំង ស្ថិតនៅឃុំចំនួន៣ ដោយក្រុមហ៊ុនបាន ទិញពីប្រជាពលរដ្ឋ ហើយមានតែ០១ ទីតាំងប៉ុណ្ណោះដែលកំពុង ដំណើរការ។

ថ្លែងក្នុងកិច្ច ប្រជុំព្រឹកនេះ លោក ជាវ តាយអភិបាលនៃ គណៈអភិបាលខេត្តកំពត បានតម្រូវឱ្យក្រុម ការងារថ្នាក់ខេត្តសហការ ជាមួយរដ្ឋបាលស្រុកទឹក ឈូបន្តដោះស្រាយធ្វើយ៉ាង ណាប្រកបដោយតម្លាភាព និងយុត្តិធម៌ ពិសេស បន្តដោះស្រាយការវិវាទ នានារវាងក្រុមហ៊ុនជាមួយ ប្រជាពលរដ្ឋឱ្យទទួល បានប្រសិទ្ធភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *