រថយន្ដស៊េរីទំនើប មួយគ្រឿងប្រលះម៉ូតូ សណ្ដោងរ៉ឺម៉កដឹកគោ បណ្ដាលអោយ ស្លាប់មនុស្សម្នាក់ភ្លាមៗ នូវនឹងកន្លែង

(ខេត្តប៉ៃលិន)៖ ករណីគ្រោះថ្នាក់ ចរាចរវាងរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉ក ដឹកបណ្តាលអោយ ស្លាប់មនុស្សម្នាក់ ភ្លាមៗនៅនិងកន្លែង ហេតុការដ៏តក់នេះកើត ឡើងកាលពីថ្ងៃទី២៥ ខែវិច្ចិកាឆ្នាំ២០១៩វេលាម៉ោង ១២និង៤០នាទីនៅ ត្រង់ចំណុចផ្លូវបំបែក ចូលអូរខ្យងស្ថិត ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្តប៉ៃលិន។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា សពជនរងគ្រោះ មានឈ្មោះ សឺក គឿន ភេទប្រុសអាយុ៦៥ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានបើកម៉ូតូម៉ាក វ៉ែវពណ៌ទឹកប៊ិច សណ្តោង គ្មានស្លាក់លេខ បើកមកដល់ចំណុច កើតហេតុខាងលើ ត្រូវរថយន្តបុក បណ្តាលអោយ ស្លាប់ភ្លាមៗនៅ និងកន្លែង។

សមត្ថកិច្ចប្រាប់បាន អោយដឹងទៀតថា ចំណែចរថយន្តបង្ករ ម៉ាកលុចស៊ីស ៥៧០ព៌ណក្រហម ពាក់ស្លាកលេខរដ្ឋ ០៦ ២-៤៦៩៩ បើកបរដោយជន មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ស្រមោលតែម្តង។

សមត្ថកិច្ចបានប្រា ប់អោយដឹងបន្ថែម ទៀតថាករណីគ្រោះ ចរាចរខាងលើនេះ បណ្តាលមកពី កត្តាអ្នកបើកបររថយន្ត ខ្វះការប្រុងប្រយ័ត្ន មិនមើលឧបសគ្គ ពីខាងមុខ ។

ក្រោយពីកើហេតុ កម្លាំងជំនាញនគរបាល នៃអធិការរដ្ឋាន ក្រុងប៉ៃលិនបានចុះពិនិត្យ និងវាស់វែងព្រម ទាំងនាំយកវត្ថុង ខាងលើនេះមកកាន់ អធិការរដ្ឋាននករបាល ក្រុងប៉ៃលិនរងចាំដោះ ស្រាយនៅពេល ក្រោយចំណែកឯ សាកសពក្រោយពី កម្លាំងជំនាញបានពិនិត្យ រួចរាល់ហើយនិង បានប្រគល់ជូនក្រុម គ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *