២៣វិច្ចិការជាថ្ងៃរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការឱ្យចូល រួមសម្អាតបរិស្ថាន ឲ្យបានគ្រប់គ្នា

(ខេត្តស្វាយរៀង)៖ លោកពេជ្រ សាមិត្តអនុប្រធាន មន្ទីរបរិស្ថានខេត្ត បានថ្លែងថា ដើម្បីចូលរួមសម្អាត បរិស្ថាន ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស និស្សិតកងកម្លាំង ប្រដាប់អាវុធមន្រ្តីរាជការ គ្រប់ជាន់ ថ្នាក់និងអាជីវករ ត្រូវចូលរួមទាំងអស់ គ្នាសម្អាតបរិស្ថាន ដើម្បីប្រកបដោយ ផាសុខភាពខ្ពស់ ក្នុងការរស់នៅ។

លោកបានថ្លែងបែប នេះនៅព្រឹកថ្ងៃទី២៥ វិច្ឆិកាឆ្នាំ២០១៩ដោយលោក បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរស្រុក កងកម្លាំងប្រដាប់ អាវុធសិស្សានុសិស្ស ប្រមាណជាង៣០០នាក់ នៅសាលាស្រុករំដួល ខេត្តស្វាយរៀង។

លោកបានបន្តថា ក្នុងគោលបំណងឲ្យ ចូលរួមធ្វើអនាម័យ កែលម្អរសោភ័ណ្ឌភាព ពីប្រជុំជាន់ជនបទ ភូមិស្ថានវត្តអារាម មន្ទីពេទ្យ សាលារៀ  ន សំដៅចូលរួមចំណែក កសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានស្អាតមាន ភាពស្រស់បំព្រងនិង លើកស្ទួយសុខភាព រស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសុខភាព និងមានអនាម័យ ជុំវិញឲ្យប្រទេសនានា លើសកលលោក យកចិត្តទុកដាក់ដោះស្រាយ នូវបញ្ហាបរិស្ថាន របស់ខ្លួនឲ្យកាន់ តែប្រសើរឡើង។

លោកបានបន្តទៀត ថាក្រសួងបរិស្ថានបាន ប្រកាសយកថ្ងៃទី ២៣ខែវិច្ឆិកាសម្រាប់បំ ផុសនិងចលនា ដល់បងប្អូន ប្រជាពលរដ្ឋក្នុង គោលបំណងសំអាត បរិស្ថាននិងផ្លាស់ប្ដូរ ឥរិយាបទប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ បរិស្ថាននិងថែរក្សា ជាពិសេសធ្វើការ សម្អាតអនាម័យបរិស្ថាន នៅកម្ពុជាទិវាអនាម័យ បរិស្ថានជាតិនេះ ឲ្យក្លាយជាចលនារួម ជំរុញឲ្យមានការផ្ដើម ធ្វើសកម្មភាពនិងមេត្រី បរិស្ថានចេញពី បុគ្គលម្នាក់ៗផ្ទាល់ខ្លួន។

លោកពេជ្រ សាមិត្តបាន បន្ថែមទៀត ថាជាក់ស្តែងថ្មីៗប៉ុន្មាន ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋនិងមន្ត្រី រាជការសិស្សានុសិស្ស បានយល់ដឹងអំពី បញ្ហាបរិស្ថាននិងអនាម័យ បានខ្ពស់ក្នុងការទុកដាក់ សំរាមបានត្រឹមត្រូវ ដើម្បីលើកស្ទួយការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកស្ទួយគោលនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជ រដ្ឋាភិបាលកម្ពុជា។

ជាចុងក្រោយលោក ក៏បានធ្វើការអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ជាន់ ថ្នាក់ឲ្យចូលរួមថែរក្សា សម្អាតបរិស្ថានឲ្យបា នគ្រប់គ្នាដើម្បីប្រកប នៅសុខភាពល្អមិនប៉ះ ពាល់ដល់អាយុជីវិត គឺហូបស្អាត ដេកស្អាតផឹកស្អាត រស់នៅស្អាតប្រកប ដោយផាសុខភាពខ្ពស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *