បើកវគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈ នគរបាលជាតិកម្ពុជា ដល់សិស្សនាយ នគរបាលនាយ នគរបាលរងចំនួន ២១៦នាក់ នៅសាលានគរបាល ជាតិភូមិភាគ៦

(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ ២០១៩ នេះថ្លៃងនៅក្នុងឱកាស បើកវគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈ នគរបាលជាតិកម្ពុជា  សម្រាប់សិស្សនាយ នគរបាលនាយ នគរបាលរង  ក្នុងក្របខ័ណ្ឌថ្មី នៅសាលានគរបាល ជាតិភូមិភាគ ៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិតសភា នគរបាលជាតិកម្ពុជា និងជាប្រធាននាយ កដ្ឋានបណ្ដុះបណ្ដាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់កង កម្លាំងប្រដាប់អាវុធ ឱយកាន់តែមានប្រសិទ្ឋភាព ដោយបាន សម្រេចជ្រើសរើស កងកម្លាំង ដើម្បីបំពេញបន្ថែម ក្នុងក្របខណ្ឌ ជំនួសដោយមន្ត្រី ចាស់ដែលបាន ចូលនិវត្តន៍  ។

ឯកឧត្តមនាយ ឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្តថា នេះជាវគ្គបណ្តុះបណ្តាល ជាប្រវត្តិសាស្រ្តសំខាន ខ្លាំងណាស់ នៅក្នុងឆាក ជីវិតរបស់ប្អូនៗ ដោយបានផ្លាស់ប្តូរជីវភាព ការងារពីជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ ។

សិស្សដែលអាចទទួល បានវិញ្ញាបនបត្រសិក្សា និងប្រកាសតាំងស៊ុប ក្នុងក្រមខណ្ឌ័មន្ត្រី នគរបាលជាតិកម្ពុជា លុះត្រាតែសិក្សា ទទួលជោគជ័យ ។

ប្អូនៗដែលមកកាន់ សាលានគរបាល នៅពេលនេះ គ្រាន់តែជាជន ស៊ីវិលធម្មតានោះរទេ ដើម្បីក្លាយ ខ្លួនទៅជាកង កម្លាំងប្រដាប់អាវុធ ក្លាយជានគរបាល ជាតិបានលុះត្រាតែ ប្អូនៗខិតខំប្រឹងប្រែង រៀនសូត្រ គោរពវិន័យសាលា និងប្រឡងជាប់ ទើបបានបញ្ជូលតាំងស៊ុប ជាកងកម្លាំង នគរបាលជាតិបាន ។

សូមចាំថាៈ នៅទីនេះគ្មានវប្ប ធម៌អន្តរាគមន៍ទេ ខ្លួនទីពឹងខ្លួនបើប្រឹងរៀន គឺជាប់មិនប្រឹងរៀន និងមិនគោរពវិន័យ របស់សាលា គឺធ្លាក់ទោះធំថ្នាក់ ណាក៍មិនអាចជួយបានដែរ នេះជាក្រិតក្រម របស់សាលា  នគរបាលជាតិកម្ពុជា ក្នុងការហាត់ពត់លត់ដំ និង បណ្តុះបណ្តាល ឱយកងកម្លាំងមាន សមត្ថភាពគ្រប់គ្រាន់ និងរឹងមាំ នៅពេលត្រឡប់ ទៅបំពេញ ភារកិច្ចតាម អង្គភាពវិញ ។

ឯកឧត្តម នាយឧត្តមសេនីយ៍  អនុប្រធានបណ្ឌិត សភានគរបាលជាតិកម្ពុជា បានផ្តាំផ្ញើដល់ សិស្សនាយនគរបាល នាយនគរបាល រងទាំងអស់ថា សូមប្អូនៗយកចិតទុកដាក់ សិក្សារៀនសូត្រ ហ្វឹកហាត់ និងត្រូវចេះ ស្វ័យសិក្សាទាំង ទ្រិះស្តី និងការអនុវត្ត ត្រូវគោរពវិន័យសាលា ឲ្យបានល្អខ្ជាប់ខ្ជួន ,ហាមដាច់ខាតចំពោះការ ប្រព្រឹត្តនូវសកម្មភាព ខុសច្បាប់នានា ពីព្រោះបណ្ឌិត សភាមិនមានការ យោគយល់ ឬលើកលែងទោស ចំពោះសិស្សណាមិន គោរពវិន័យឡើយ, ជាងនេះទៅទៀត ត្រូវគោរពបទ បញ្ជាផ្ទៃក្នុង បទប្បញ្ញត្តិ និងសេចក្តី សម្រេចនានា របស់បណ្ឌិត្យសភា ហើយត្រូវចងចាំថា ត្រូវរៀនឲ្យចេះមិន

មែនរៀនឲ្យចប់នោះទេ  ។

យោងតាមសេចក្តី របាយការណ៍ដែល រាយការណ៍ដោយ លោកវរសេនីយ៍ឯក តុង អាន នាយកសាលានគរបាល ជាតិភូមិភាគ ៦ បានឲ្យដឹងថា សិស្សដែលបានចូល ក្នុងវគ្គសិក្សាជំនាន់ទី ១៤មានចំនួន ២១៦ នាក់ ក្នុងនោះស្រី៤១ នាក់ ដែលបានបញ្ជូន មកពីស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ សៀមរាប បាត់ដំបង មណ្ឌលគិរី បន្ទាយមានជ័យ និងរាជធានីភ្នំពេញ រយៈពេលសិក្សាចំនួន ៤ ខែ ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត សភានគរបាលកម្ពុជា បានប្រគល់រថយន្ត សង្គ្រោះមួយគ្រឿង ដែលមានបំពាក់ សម្ភារៈបរិក្ខា សម្រាប់សង្គ្រោះបន្ទាន់ ជាអំណោយ ដ៍ថ្លៃថ្លារបស់ សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់សាលា នគរបាលជាតិភូមិភាគ ៦ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *