រថយន្តធុនធំមួយគ្រឿង បើកបរមិនប្រុងប្រយ័ត្ន បានបុករះស្លាកបុណ្យ ទន្លេដែលបានដាក់ ទទឹងផ្លូវដើម្បី កែលម្អសោភ័ណ ភាពក្នុងក្រុងបាក់ខ្ទេច និងបន្តបុកបង្គោលខ្សែ ភ្លើងនិងដាច់ខ្សែកាប ជាច្រើនទៀតនៅ ក្នុងក្រុងកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)៖ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា​ ឆ្នាំ២០១៩ វេលាម៉ោង​ ៣​ និង៤៥នាទី​ទៀបភ្លឺ នៅលើផ្លូវ ពីចំណុចផ្លូវក្រោយ ស្នងការដ្ឋានចាស់​ ស្ថិតក្នុងភូមិត្រពាំងបី រហូតដល់ចំណុច ផ្លូវមុខវត្តយាយទេព​ និងផ្លូវជួរដើម ស្រល់ផ្សារឆ្នាំង មានករណីរថយន្ត ធន់ធំដឹកទំនិញមួយ គ្រឿងបានបើកបុក ស្លាកបុណ្យទន្លេ កាត់ទទឹងផ្លូវ​ និងបង្គោល ភ្លើងបំភ្លឺផ្លូវ រួមទាំងខ្សែភ្លើង​ ខ្សែកាប ទូរស័ព្ទបណ្ដាល អោយខូចខាតអស់ មួយចំនួន​។

បើយោងតាមប្រភពព័ត៌ មានពីសមត្ថកិច្ចន គរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាក​ Hyundia​ ក្បាលពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ​ 3E-29 24 និងបានបង្កអោយ មានការខូចខាតដូច ខាងក្រោម​ ស្លាកបុណ្យទន្លេចំនួន ២ផ្ទាំង បង្គោលភ្លើងបំភ្លឺផ្លូវ ១ដើម ដាច់ខ្សែភ្លើងតាមបង្គោល ផ្ទះរបស់ប្រជាពលរដ្ឋ មួយចំនួននិង ខ្សែកាបក្រុមហ៊ុន ទូរស័ព្ទមួយចំនួនផងដែរ ។

បបច្ចប្បន្នរថយន្ត បង្កខាងលើ និងអ្នកបើកបរម្នាក់ រួមទាំងព្រូឡាន​ ២នាក់​ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅការិយាល័យ ចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋានខេត្ត កំពង់ឆ្នាំងដើម្បីកសាង សុំណុំរឿងចាត់ការតាម និតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *